សំណព្វចិត្ត…បន្ទាប់ពីស្វាមីចេញទៅបម្រើជាតិមាតុភូមិ ស្រាប់តែអ្នកនាង យក់ ឋិតរដ្ឋា បង្ហោះសារថា បងទៅឆ្ងាយ កុំណាយចិត្តដឹងនៅ ត្រូវចេះ…

សំណព្វចិត្ត...បន្ទាប់ពីស្វាមីចេញទៅបម្រើជាតិមាតុភូមិ ស្រាប់តែអ្នកនាង យក់ ឋិតរដ្ឋា បង្ហោះសារថា បងទៅឆ្ងាយ កុំណាយចិត្តដឹងនៅ ត្រូវចេះ...

ភ្នំពេញ៖ បងប្អូនជាច្រើនប្រាកដជាបានស្គាល់ អតីតតារាចម្រៀងដ៏ល្បីឈ្មោះ លោក ឃុំ ប៉ុណ្ណាដែត ដែលកាលពីប៉ុន្មានឆ្នាំមុន រូបលោកពិតជាកេរ្ត៍បោះសំលេងមែនទែន តែចាប់តាំងពីរូបលោកបានចូលរោងការជាមួយ តារាចម្រៀងសំនៀងផ្អែម អ្នកនាង យក់ ឋិតរដ្ឋាមក រូបលោកក៏បានចេញពីសង្គមសិល្បៈទៅ។ អតីតតារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត តែងតែបង្ហាញភាពផ្អែមល្ហែមតាមបណ្តាញសង្គមហ្វេសប៊ុក នូវរូបភាពរបស់លោកជាមួយគ្រួសារជាច្រើន ហើយក៏ទទួលបានការគាំទ្រជាខ្លាំងផងដែរ។

ស្រាប់តែកាលពីពេលថ្មីៗនេះ រូបលោកបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលមានមុខងារនៅក្នុងជួររាជការ ជាមន្រ្តីប៉ូលីសដ៏ស្រស់សង្ហារម្នាក់ ដើម្បីការពារសុខសុវត្ថិភាពរបស់ប្រជាជន។ នេះជារឿងមួយដែលធ្វើឲ្យមហាជន ក៏ដូចជាបងប្អូនជាច្រើនតាមបណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ជាខ្លាំង ពេលឃើញរូបលោកក្នុងឈុតជាមន្រ្តីដ៏ស្រស់សង្ហារម្នាក់ ។

ជាមួយគ្នានោះផងដែរ អ្នកនាង យក់ ឋិតរដ្ឋា បានបង្ហោះសារថា “បងទៅឆ្ងាយកុំណាយចិត្តដឹងនៅ​ ! កុំបារម្ភពីស្រស់នឹងកូនកូនអីត្រូវចេះថែរសុខភាពដោយខ្លួនឯងផង​ ស្រស់អាចធ្វេីជាឪពុកនឹងជាម្តាយជំនួសបងបានហាសហា​ តែបានតែមួយគ្រា​ៗ​ទេណា​ ហាមនឹកអូនហេីយមេីលអ្នកផ្សេងដឹងនៅ​ សំណប់ចិត្ត​ 👮👮You are Be Strong 💪🏻 in my heart ❤️ forever Na honey 💋”។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន នៅតាមបណ្តាញសង្គមហ្វេសប៊ុក ក៏បានលើកឡើងថា សង្ហារណាស់បងប្រុស និងមានអ្នកខ្លះថា សូមឲ្យបងប្រុស ជួយការពារបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាសុខសុវត្ថិភាពរបស់បងប្អូនខ្មែរយើងផង។ ហើយក៏មានអ្នកខ្លះទៀតថា សង្ហារដូចកាលពីមុនអញ្ចឹងបងប្រុស៕

ប្រភព៖ Yuk Thet Rothadrdd

Leave a Reply

Your email address will not be published. Required fields are marked *