ពិតជាគួរអោយអាណិតខ្លាំងណាស់ ! ជីវិតមានគ្រួសារ និង មេម៉ាយ ធ្វេីអោយស្រីស្អាតម្នាក់ស្គាល់ភាពខុសគ្នា……

ពិតជាគួរអោយអាណិតខ្លាំងណាស់ ! ជីវិតមានគ្រួសារ និង មេម៉ាយ ធ្វេីអោយស្រីស្អាតម្នាក់ស្គាល់ភាពខុសគ្នា……

កាលពីពេលថ្មីៗនេះមានស្រ្តីម្នាក់ធ្វេីអោយគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំងដោយសារតែនាងបានបង្ហោះរឿងរ៉ាវជិវីតពិតផ្ទាល់ខ្លួនរបស់នាងក្រោយបែកបាក់ស្វាមី៕ ជីវិតប្ដីប្រពន្ធមានការឈ្លោះ ប្រកែកគ្នាដូច្នេះហើយ ប៉ុន្ដែទម្រាំតែអាចបានក្លាយទៅជាប្ដីប្រពន្ធរួមរស់នៅជាមួយគ្នាអស់មួយជីវិត គឺវាពិតជាមិនមានភាពងាយស្រួលនោះឡើយ ដែលត្រូវឆ្លងកាត់ឧបសគ្គជាច្រើន បូករួមទាំងការមិនចុះសម្រុង ភាពមិនអោយតម្លៃ ដែលទាំងអស់នេះហើយ គឺជារឿងដើមហេតុ ដែលធ្វើឲ្យប្ដីប្រពន្ធមួយចំនួនបានសម្រេចចិត្ដចែកផ្លូវគ្នា ទាំងដែលមានកូនជាចំណងដៃថែមទៀតផង។

នេះបេីយោងតាមប្រភពគណនីហ្វេសបុករបស់ស្រ្តីរូបនេះមានឈ្មោះថា “Try Soksokunthary” បានបង្ហោះកាលពីពេលថ្មីៗនេះក្រោយបែកបាក់ជាមួយស្វាមី ក្លាយទៅជាស្ត្រីមេម៉ាយ ដោយកែប្រែពីភាពឈឺចាប់ក្លាយជាស្ត្រីម្នាក់រឹងមាំងម្នាក់ ដោយមិនត្រឹមតែផ្លាស់ប្តូរគំនិតនោះទេ ប្ដូរទាំងសម្រស់ស្រស់ស្អាតខ្លាំងតែម្ដង៕ ជាមួយគ្នានេះផងដែរស្ត្រីរូបនេះ បានសរសេររៀបរាប់ថា៖

ឃើញរូបខ្លួនឯងកាលមុនចង់ខ្លាច ជីវិតពេលដែរមានគ្រួសារ ខ្ញុំបានលះបង់គ្រប់យ៉ាង សូម្បីតែពេលវេលាផ្ទាល់ខ្លួន រូបសម្រស់ ភាពអៀនខ្មាស់ ពពោះកូនឲគេ ក្នុងនាងខ្លួនជាប្រពន្ធគេ តែគ្រប់យ៉ាងដែរខ្ញុំលះបង់គេមិនឲតំលៃ ហើយថែមទាំងមើលងាយខ្ញុំទៀត  ហេតុនេះហើយទើបខ្ញុំសំរេចចិត្តចាកចេញ ដើម្បីមកចាប់ផ្ដើមជីវិតថ្មីមើលថែខ្លួនឯងជាថ្មី រកអនាគតថ្មីសំរាប់ខ្លួនឯងនឹងកូន  មនុស្សស្រីសម័យលូវគេមិនខ្លាចពាក្យស្រីមេម៉ាយទេ  អ្វីដែរគេខ្លាចគឺឃុំខ្លួនឯងជាមួយភាពឈឺចាប់ត្រូវចាំគ្មានមនុស្សស្រីចង់លែងលះគ្នាមករស់នៅជីវិតជាស្រីមេម៉ាយទេបើសិនជាប្ដីនឹងល្អមានការទទួលខុសត្រូវលើគ្រួសារ នោះ៕

Leave a Reply

Your email address will not be published. Required fields are marked *