មន្ត្រីមុខខ្លាអាងខ្លួនសង្ហាស៊ីឆ្អែតដោះដៃ ! មន្រ្តីម្នាក់រួមរស់ជាមួយសង្សារអស់ ៣ឆ្នាំ បានយកកូនចេញ ២ដង ចុងក្រោយប្រែចិត្តដោះដៃ…

កាលពីពេលថ្មីៗនេះមានគណនីហ្វេសបុកមួយបានបង្ហោះអោយដឹងថា មានមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសម្នាក់បានរួមរស់ជាមួយនារីជាសង្សារអស់រយៈពេល៣ឆ្នាំ បង្ខំអោយនាងយកកូនចេញពីរដង ហើយក៏ប្រែចិត្តចង់ដោះដៃ។

បុរសមុខខ្លា ឈ្មោះ សែម សុត អាយុ២៧ឆ្នាំ គណនីហ្វេសប៊ុកឈ្មោះ Mrr Soth បានខ្លួននារីស្រស់ស្អាតវ័យ២១ឆ្នាំយ៉ាងសុខសាន្តរយៈពេល៣ឆ្នាំធ្លាប់មានកូនពីរដងហើយបង្ខំអោយរូបនាងទម្លាក់កូនចោល ឥទ្បូវមានគំនិតប្រែចិត្តចង់ដោះដៃប្រល័យអនាគតនាងទាំងវ័យក្មេង។

នារីរងគ្រោះ ឈ្មោះ លីមួយគាង ហៅ អាយ៉ា មានគណនីហ្វេសប៊ុកឈ្មោះ Mss Ya បំរើការងាររោងចក្រ បានរៀបរាប់ប្រាប់ស្ថាប័នព័ត៌មាន អេជីជី ថា៖ នាងនិងបុរសខាងលើបានរួមរស់ជាមួយគ្នាដូចប្តីប្រពន្ធហើយចាស់ទុំ ដឹងលឺទាំងសងខាង និងបានផ្តល់ឱកាសអោយឈ្មោះ សែម សុត ចូលស្តីដណ្តឹងនាងតាមប្រពៃណី។ ប៉ុន្តែបុរសម្នាក់នោះបានគេចវេសនិងលួចលាក់មានស្រីថ្មី ហើយលួងលោមឲ្យនាងទទួលប្រាក់ចំនួន១០០០ដុល្លារ ដើម្បីបញ្ចប់ទំនាក់ទំនងស្នេហ៍។ តែរូបនាងនិងក្រុមគ្រួសារមិនសុខចិត្តព្រោះរឿងនេះប៉ះពាល់ដល់កិត្តិយសធ្ងន់ធ្ងរ ក៏បានសម្រេចចិត្តរកមេធាវីសរសេរពាក្យបណ្តឹង ដើម្បីឲ្យខាងប្រុសចេញមុខទទួលខុសត្រូវទៅតាមផ្លូវច្បាប់។

យ៉ាងណាវិញ ក្រុមការងារ ស្ថាប័នព័ត៌មាន អេជីជី មិនទាន់ទទួលបានការបំភ្លឺទាក់ទងរឿងរ៉ារស្នេហាខាងលើនេះពីភាគីម្ខាងទៀតនៅទ្បើយទេ។

ប្រភព:AGG News – អង្គភាពព័ត៌មាន អេជីជីញូធីវី

Leave a Reply

Your email address will not be published. Required fields are marked *