សូមអាជ្ញាធរមេត្តាជួយការពារព្រះអង្គផង…ព្រះសង្ឃមួយអង្គ​ ត្រូវបានគេបាញ់គំរាម ជាច្រើនលើកច្រើនសារ ព្រោះតែព្រះអង្គចង់ការពារព្រៃឈើមិនឲ្យបាត់បង់…

សូមអាជ្ញាធរមេត្តាជួយការពារព្រះអង្គផង...ព្រះសង្ឃមួយអង្គ​ ត្រូវបានគេបាញ់គំរាម ជាច្រើនលើកច្រើនសារ ព្រោះតែព្រះអង្គចង់ការពារព្រៃឈើមិនឲ្យបាត់បង់...

លោកតាន់ គឹមសួរ គឺជាបុគ្គលម្នាក់ ដែលគាត់បានធ្វើវិដេអូ អប់រំជាច្រើន បន្ទាប់មកលោកក៏បានជួយដល់ជនរងគ្រោះ​ ដោយការរំលោភបំពាន ផ្សេងៗ។ នាពេលបច្ចុប្បន្ន​ លោកក៏បានជាបុគ្គលម្នាក់ បានបង្កើតគម្រោងដំបៅផែនដី ដោយការដាំដើមឈើ ជាច្រើនម៉ឺនដើម និងធ្វើការចែករំលែកទៅតាមបណ្តាខេត្តនីមួយៗ ។ 

កាលពីពេលថ្មីៗនេះ លោកតាន់ គឹមសួរ បានជួបជា ព្រះសង្ឃមួយអង្គ ដោយឃើញពីភាពស្រងូតស្រងាត់ពេក លោកក៏បានសួរទៅព្រះអង្គថា តើមានអ្វីកើតឡើង? ជាមួយគ្នានោះផងដែរ ក៏មានព្រះសង្ឃជាច្រើន មិនហ៊ានចង់និយាយប្រាប់លោកតាន់ គឹមសួរនោះទេ តែអ្វីដែលលោកបានដឹងពីព្រះសង្ឃ បានប្រាប់ថា មានជនខិលខូចមួយចំនួន បានយកកាំភ្លើងមកបាញ់គំរាមលើព្រះអង្គ ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក តាន់ គឹមសួរ បានប្រាប់ឲ្យដឹងថា “ខ្ញុំទើបតែមកពីជួបសួរសុខទុក្ខព្រះអង្គដែលកំពុងតែមើលថែនិងអភិរក្សព្រៃឈើនៅតំបន់ឱរ៉ាល់ (មេត្តាធម្មជាតិ) ទឹកមុខព្រះអង្គស្រងូតស្រងាត់ខុសប្លែកពីធម្មតា សួរមួយម៉ាត់ឆ្លើយមួយម៉ាត់ ខ្ញុំគិតថាប្រហែលជាមានបញ្ហាអ្វីមួយហើយ ខ្ញុំក៏ទៅសួរនាំកូនសិស្សរបស់ព្រះអង្គ ពួកគាត់ក៏មិនចង់និយាយដូចគ្នា ខ្ញុំពិតជាឃើញភាពមិនប្រក្រតីមែន ខ្ញុំសួរហើយសួរទៀត ទើបពួកគាត់ដាច់ចិត្តឆ្លើយប្រាប់តាមត្រង់ តែមុនឆ្លើយ គាត់សុំណូមពរខ្ញុំកុំឲ្យនិយាយរឿងនេះប្រាប់អ្នកដទៃទៀត ខ្ញុំក៏សន្យាជាមួយគាត់ ក្រោយពីដឹងរឿង ធ្វើឲ្យខ្ញុំមានការស្លុតចិត្តជាខ្លាំង😔😔😔 នៅពេលដែលខ្ញុំលាព្រះអង្គនិងពូៗមកកន្លែងស្នាក់វិញ ខ្ញុំគិតហើយគិតទៀតថាតើខ្ញុំគួរតែប្រកាសជាសាធារណៈដែរឬទេ? ខ្ញុំបានសម្រេចចិត្តហើយ ទោះបីជាពួកគាត់អន់ចិត្តនឹងខ្ញុំហើយមិនអនុញ្ញាតិឲ្យខ្ញុំចូលទៅតំបន់នោះទៀតក៏ដោយ ខ្ញុំត្រូវតែនិយាយ ព្រោះខ្ញុំខ្លាចបាត់បង់ព្រះអង្គ។ ម្សិលមិញថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៩ គឺមានពួកទមិឡឥតសាសនាលួចបាញ់កាំភ្លើងប៉ន់ប៉ងដើម្បីធ្វើឃាតព្រះអង្គ ព្រោប្រយោជន៍ព្រៃឈើ បញ្ជាក់៖ នេះមិនមែនជាលើកទីមួយទេ😔😔😔 ដូចនេះហើយ សូមអាជ្ញាធរមេត្តាជួយការពារព្រះអង្គផង ព្រះអង្គសុំតែសុខទេ🙏🙏🙏”៕

ប្រភព៖ តាន់ គឹមសួរ

Leave a Reply

Your email address will not be published. Required fields are marked *