កុំដាច់ចិត្តអូលរំលងអី សូមជួយដល់លោកយាយផង…ព្រោះតែគ្មានប្រាក់ ដើម្បីធ្វើការព្យាបាល លោកយាយ យួម សឿប ស្រែទ្រហោរយំ ព្រោះតែក្តីឈឺចុកចាប់ ដោយជើងរបស់លោកយាយត្រូវ…មានវិដេអូ

កុំដាច់ចិត្តអូលរំលងអី សូមជួយដល់លោកយាយផង...ព្រោះតែគ្មានប្រាក់ ដើម្បីធ្វើការព្យាបាល លោកយាយ យួម សឿប ស្រែទ្រហោរយំ ព្រោះតែក្តីឈឺចុកចាប់ ដោយជើងរបស់លោកយាយត្រូវ...មានវិដេអូ

លោកយាយកំសត់ រស់នៅក្នុងផ្ទះតូច ជាជនទីទាល់ក្រ ហើយថែមទាំងមានជំងឺជាប់ខ្លួនទៀត ។ លោកយាយមានឈ្មោះថា យួម សឿប អាយុ ៦០ ឆ្នាំ មានជំងឺដំបៅជើងអស់រយះពេលជាច្រើនខែមកហើយ ដោយសារតែគ្មានថវិការក្នុងការព្យាបាល ទើបធ្វើឲ្យសភាពរបស់លោកយាយកាន់តែធ្ងន់ធ្ងរឡើងៗ ។ សម្រែកនៃការឈឺចាប់របស់លោកយាយ ពិតជាក្តុកក្តួលខ្លាំងណាស់ ឈឺចាប់ខ្លាំង គាត់មិនអាចទ្រាំបាន ជាពិសេសនៅពេលលាងដំបៅរបស់លោក តែម្តង។

ដោយសារតែឃើញពីស្ថានភាពដ៏លំបាកវេទនារបស់លោកយាយ ទោះលោក Hor Chhorm គាត់បានចុះទៅយកព័ត៏មានដោយផ្ទាល់ ដើម្បីចែកជូនបងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុក ឲ្យបានជ្រាបជាព័ត៏មាន និងសូមឲ្យបងប្អូនជួយជាថវិការដល់លោកយាយបន្តិចបន្តួច ដើម្បីធ្វើការដោះស្រាយជីវភាព និងថ្លៃថ្នាំពេទ្យ។ 

បើយោងតាមគណនីហ្វេសប៊ុកខាងលើ គាត់បានប្រាប់ឲ្យដឹងថា “08-10-2019 អាណិតណាស់ម្តាយគេម្តាយយើងជួយស៊ាម្នាក់មួយផងបងប្អូនដើម្បីសង្រ្គោះជីវិតអ៊ំស្រី

អ៊ំស្រីឈ្មោះ យួម សឿប អាយុ ៦០ ឆ្នាំ មានជំងឺដំបៅជើងអស់រយះពេលជាច្រើនខែមកហើយព្រោះគ្មានលទ្ធភាពព្យាបាលបន្តគាត់រស់នៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ខេត្តបាត់ដំបង មានជំងឺបៅជើងជិតបីខែមកហើយដោយសារគាត់គ្មានលទ្ធភាពព្យាបាលបន្ត សូមអំពាវនាវដល់បងប្អូនសប្បុរសជនទាំងក្នុងស្រុកក្រៅស្រុកមេត្តាជួយជាថវិកាដើម្បីអោយគាត់បានព្យាលជំងឺផង សូមអរគុណ 010 847 596″៕

សូមទស្សនាវិដេអូខាងក្រោមនេះ៖

ប្រភព៖ HOR CHHORM

Leave a Reply

Your email address will not be published. Required fields are marked *