មិនធម្មតាមែន ! ពូរម្នាក់ទិញ អាសង់សេរី 2020 មកដាក់អូស រឺម៉កកង់បីសម្រាប់ដឹងភ្ញៀវ ស្របពេលមនុស្សជាច្រើនមិនទាន់បានជិះ…(មានវិដេអូ)

មិនធម្មតាមែន ! ពូរម្នាក់ទិញ អាសង់សេរី 2020 មកដាក់អូស រឺម៉កកង់បីសម្រាប់ដឹងភ្ញៀវ ស្របពេលមនុស្សជាច្រើនមិនទាន់បានជិះ...(មានវិដេអូ)

កាល​ពី​ល្ងាច​ថ្ងៃ​ទី ៣ តុលា ក្រុម​ហ៊ុន​ Honda បាន​ដាក់​បង្ហាញ​នូវ​ម៉ូតូ​ Honda Dream ស៊េរី​ឆ្នាំ​ ២០២០ ជា​ផ្លូវ​ការ​នៅ​លើ​ទី​ផ្សារ​ប្រទេស​កម្ពុ​ជា។

ជា​មួយ​ការ​ទន្ទឹង​រង​ចាំ​​របស់​អតិថិជន​របស់​ខ្លួន​ម៉ូតូ​ Honda Dream ស៊េរី​ឆ្នាំ​ ២០២០ បាន​ប្រកាស​ចេញ​មក​ជា​មួយ​ការ​រចនា​តែម​ថ្មី ដោយការ​រួម​បញ្ចូល​គ្នា​រវាង​សរសៃពណ៌មាន​ឆ្អិនឆ្អៅ​ លាយឡំ​ជាមួយ​ប្លាទីន​ចែងចាំង​ រំលេចដោយក្រឡាពេជ្រ​យ៉ាង​ឥតខ្ចោះ​។

មិន​ខុស​ពី​ស៊េរី​មុន​ៗ Honda Dream ឬ​អាសង់​នេះ នៅ​តែ​​បំពាក់​មក​ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​ប្រើ​ចង្កឹះ​លេខ​ប្រព័ន្ធ​ ៤ លេខ(លេខ​វិល) ដដែល។ ចំពោះ​តម្លៃ​វិញ​ពេល​ចេញ​លក់​ថ្ងៃ​ដំបូង​ក៏​មិន​ខុស​ពី​ស៊េរី​មុន​ៗ​​ប៉ុន្មាន​ដែរ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយដោយសារតែមានពូរម្នាក់បានទិញម៉ូតូHonda Dream ស៊េរី​ឆ្នាំ​ ២០២០ យកទៅកែរដើម្បីដាក់រឺម៉កកង់បីសម្រាប់ដឹកភ្ញៀវ បន្ទាប់ពីបានឃើញបែបនេះរួចបានធ្វើឲ្យមហាជនជាច្រើនបានកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយមានមហាជនខ្លះលាន់មាត់ថាមិនទាន់បានទិញម៉ូតូHonda Dream ស៊េរី​ឆ្នាំ​ ២០២០ជិះផងតែពូរម្នាក់ទិញយកមកអូសរឺម៉កកង់បីយ៉ាងឡូយ។ 

Leave a Reply

Your email address will not be published. Required fields are marked *