ឈប់បារម្ភទៀតទៅ…ទំនិញមួយចំនួន ដែលទិញចេញពីផ្សារទាំង៦ ខាងក្រោមនេះ ពុំមានសារធាតុគីមីហាមឃាត់ទេ…

ឈប់បារម្ភទៀតទៅ...ទំនិញមួយចំនួន ដែលទិញចេញពីផ្សារទាំង៦ ខាងក្រោមនេះ ពុំមានសារធាតុគីមីហាមឃាត់ទេ...

កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ បើយោងតាមគណនីហ្វេសប៊ុករបស់លោក Kong Vuthy លោកបានបង្ហោះពីសកម្មភាពរបស់មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ចុះប្រចាំការណ៏ទាំង ០៦ ផ្សារមាន ផ្សារ អូរឡាំពិក ផ្សារអូឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូងបានសហការជាមួយ មន្រ្តីពិសោធន៍ និងគណៈកម្មការផ្សារ បានចុះអង្កេតនិងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូច។

នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក បានរៀបរាប់ឲ្យដឹងថា “នៅថ្ងៃ ចន្ទ ០៩ កើតខែ អស្សុជ ឆ្នាំកុរ ឯកសក័ ពស ២៥៦៣ ត្រូវថ្ងៃទី ០៧ខែតុលា ឆ្នាំ២០១៩ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ចុះប្រចាំការណ៏ទាំង ០៦ ផ្សារមាន ផ្សារ អូរឡាំពិក ផ្សារអូឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូងបានសហការជាមួយ មន្រ្តីពិសោធន៍ និងគណៈកម្មការផ្សារ បានចុះអង្កេតនិងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូចគុណភាព មួយចំនួនដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក្នុងនោះយើងបានធ្វើតេស្តបឋមទៅលើម្ហូបអាហារមួយចំនួន ដែលសង្ស័យមានហានិភ័យខ្ពស់ដើម្បីរកនៅសារធាតុគីមីហាមឃាត់ដូចជា គ្រឿងសមុទ្រ គុយទាវតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ និងត្រួតពិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេចនៅតាមតូបលក់ទំនិញ ខូចគុណភាព គ្មានស្លាកសញ្ញា គ្មានកាលបរិច្ឆេទ សំបកវេចខ្ចប់មិនត្រឹមត្រូវ ។ល។ដើម្បីពន្យល់ណែនាំ ផ្សព្វផ្សាយ អប់រំ អំពី សុវត្ថិចំណីអាហារ និងអនុវត្តទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ។

👉ជាលទ្ធផលពុំឃើញ មានសារធាតុគីមីហាមឃាត់ទេ” ។

ពាក់ព័ន្ធចំពោះបញ្ហានេះ ក៏មានបងប្អូនជាច្រើន បានសូមណូមពរដល់មន្រ្តីកាំកុងត្រូវទាំងអស់ មេត្តាបន្តការស្រាវជ្រាវ ពីទំនិញដែលខូចគុណភាព ដើម្បីជួយទប់ស្កាត់នូវទំនិញខូចគុណភាព មយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ ក្នុងនោះការធ្វើតេស្តលើមុខម្ហូប ដើម្បីបង្ការជំងឺផ្សេងផងដែរ៕

ប្រភពៈ Kong Vuthy

Leave a Reply

Your email address will not be published. Required fields are marked *