ចូលរួមបរិច្ចាគម្នាក់បន្តិចបានទេបងប្អូន…និស្សិតផ្នែកអក្សរសាស្រ្តខ្មែរម្នាក់ និងបានចូលរួមនៅក្នុងការងារស្ម័គ្រចិត្តជាច្រើន កំពុងមានជំងឺខួរឆ្អឹងខ្នងយ៉ាងធ្ងន់ធ្ងរ ត្រូវការប្រាក់រាប់ម៉ឺនដុល្លារ ក្នុងការជួយសង្គ្រោះជីវិត…

ចូលរួមបរិច្ចាគម្នាក់បន្តិចបានទេបងប្អូន...និស្សិតផ្នែកអក្សរសាស្រ្តខ្មែរម្នាក់ និងបានចូលរួមនៅក្នុងការងារស្ម័គ្រចិត្តជាច្រើន កំពុងមានជំងឺខួរឆ្អឹងខ្នងយ៉ាងធ្ងន់ធ្ងរ ត្រូវការប្រាក់រាប់ម៉ឺនដុល្លារ ក្នុងការជួយសង្គ្រោះជីវិត...

នាងខ្ញុំឈ្មោះឆែ ដានី។ នាងខ្ញុំមានបញ្ហាទុក្ខលំបាកដោយ បច្ចុប្បន្ននាងខ្ញុំកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម (Blood Transfution Hematology Hospital)។ សម្រាកព្យាបាលនេះប្រើរយៈ អស់ពីរខែហើយដោយស្ថានភាពជម្ងឺ នេះហៅថា Aplastic Anemia ខួរឆ្អឹងខ្នង ឈប់ផលិតគ្រាប់ឈាមក្រោយពិនិត្យខួរឆ្អឹងខ្នង៤ដង។​ ក្រុមគ្រូពេទ្យបានព្យាបាលដោយប្រើថ្នាំចាក់អស់រយៈពេលបីសប្តាហ៍ ប៉ុន្តែខួរឆ្អឹងនៅតែមិនដំណើរការ។

បច្ចុប្បន្ននាងខ្ញុំ និងក្រុមគ្រួសារកំពុងជួបការលំបាកដោយមិនមានថវិការ ក្នុងការព្យាបាលក្នុងដំណាក់កាលបន្ទាប់។ក្រុមគ្រូពេទ្យបានផ្តល់ជម្រើសពីរ ៖ ជម្រើសទី១ ការផ្សំបណ្តុះខួរឆ្អឹងដែលទទួលបានការបរិច្ចាគពីបងប្អូនបង្កើត (Stem cell transplant also Known bone marrow transplant)។ ឪកាសក្នុងការសះស្បើយ ៨០ភាគរយ ក្រោមការចំណាយខ្ទង់៥ម៉ឺនដុល្លារ។ ជម្រើសទី២ ប្រើប្រាស់ថ្នាំចាក់ប្រភេទផ្សេង។ ឪកាសជាមាន៦០ភាគរយ តែត្រូវសម្រាកនៅមន្ទីរពេទ្យ៦ខែ ត្រូវចំណាយប្រហាក់ប្រហែលនឹងជម្រើសទី១។

ដូច្នេះនាងខ្ញុំសូមគោរពអធ្យាស្រ័យបងប្អូន មិត្តភក្តិ ជួយដោយក្តីស្មោះអស់ពីចិត្តតាមលទ្ធភាពដែលបងប្អូនមានដែលអាចជួយនាងខ្ញុំបាន។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Puthy Meng Jake គាត់បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីសូមជំនួយពីសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស មេត្តាជួយដល់រូបគាត់ផង។ ដោយម្ចាស់ហ្វេសប៊ុកបានរៀបរាប់ថា “ខ្ញុំបានទទួលសារពី Dany Chhe ដើម្បីអំពាវនាវសុំការជួយពីបង ប្អូន និងមិត្តភភ្កិ ដើម្បី​ចូលរួមបរិច្ចាកដើម្បី ព្យាបាលជម្ងឺរបស់គាត់។ សូមសារ និងសេចក្តីអំពាវនាវ ដូចខាងក្រោម៖

” នេះប្រហែលជាក្តីសង្ឃឹមចុងក្រោយរបស់នាងខ្ញុំហើយ។ គ្រួសារនាងខ្ញុំពុំមានលទ្ធភាពដើម្បីបន្តព្យាបាលជម្ងឺនាងខ្ញុំទេ តែខ្ញុំនៅមានសង្ឃឹមថា បង ប្អូន មិត្តភក្តិ នឹងអាចជួយចូលរួមតាមលទ្ធភាពដែលអាចជួយបាន ដើម្បីឲ្យខ្ញុំអាចបង្រៀនដូចដើម និងធ្វើការងារស្ម័គ្រចិត្តដើម្បីយុវជន និងសង្គមជាតិបន្តទៀត។ ខ្ញុំមិនអាចសរសេរបានច្រើនទេ ញ័រដៃណាស់ មានតែអរគុណទុកជាមុនសម្រាប់ទឹកចិត្តបរិច្ចាគជួយនាងខ្ញុំ។ សូមជូនពរឲ្យមានសុខភាពល្អ មានសុភមង្គល រកទទួលទានមានបាន និងជួបតែពរ ៤ ប្រការ។ 

សូមបងប្អូនមេត្តាជួយតាមលទ្ធភាព ចូលរួមជួយជិវិតនាងផង! ទំនាក់ទំនងបរិច្ចាក និងសាកសួរពត៌មានបន្ថែម: ABA 000485310 ( Hour Tola ), Toan Chet 098590005 ( Meng Puthy), Wing 01567459 ( Meng Puthy),

012462736/ 098590005″៕

ប្រភព៖ Puthy Meng Jake

Leave a Reply

Your email address will not be published. Required fields are marked *