អាសូរណាស់…លោកអ៊ុំំម្នាក់ ត្រូវបានឪម៉ាល់ទិចជាច្រើនរយមេ បណ្តាលឲ្យសន្លប់ បាត់មាត់ បាត់ក ប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ តែជាអកុសលគាត់ក៏បាន…មានវិដេអូ

អាសូរណាស់...លោកអ៊ុំំម្នាក់ ត្រូវបានឪម៉ាល់ទិចជាច្រើនរយមេ បណ្តាលឲ្យសន្លប់ បាត់មាត់ បាត់ក ប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ តែជាអកុសលគាត់ក៏បាន...មានវិដេអូ

កំពង់ស្ពឺ៖ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក មានលោកអ៊ុំំម្នាក់ ត្រូវបានឪម៉ាល់ទិចជាច្រើនមេ បណ្តាលឲ្យសន្លប់ បាត់មាត់ បាត់ក ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ​ តែជាអកុសល ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យក៏ស្រាប់តែលោកអ៊ុំ គាត់បានស្លា ប់បាត់បង់ជីវិតទៅហើយ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុច ភូមិតាកួនឃុំពោធិ៍អង្រ្កង​ ស្រុកបសេដ​​​ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះថា ញ៉ែម​ សាវឿន អាយុ៥៧ឆ្នាំ មុខរបរសន្តិសុខ មានស្រុកកំណើតនៅចំនុចកើតហេតុខាងលើ។ បើតាមសំដីអ្នកនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា អ៊ុំប្រុស គាត់ធ្វើការនៅភ្នំពេញ ហើយនៅថ្ងៃឈប់សំរាកគាត់ក៏បានមកលេងប្រពន្ធកូន ដែលនៅស្រុកកំណើត ។ ក្រោយពេលមកដល់ផ្ទះ អ៊ុំប្រុសគាត់ឃើញផ្ទះមានធ្លុះធ្លាយ គាត់ក៏បានឡើងដើមត្នោត ដើម្បីកាប់ធាងមកឲ្យប្រពន្ធដេរ ប្រកដំបូល ។ បន្ទាប់ពីឡើងបានដល់លើហើយនោះ ក៏មានសត្វឪម៉ាល់មួយសំបុកធំ នៅនឹងធាងត្នោត ហើយសត្វនោះក៏បានទិចគាត់ជាច្រើនមេ បណ្តាលឲ្យគាត់ចុះមកដីវិញ ។ ភ្លាមនោះកូនៗនិងបងប្អូនប្រជាពលរដ្ឋ នៅជិះនោះក៏បានមកជួយ យកទឹកកកស្អំ តែនៅតែមិនបាត់ ក៏បញ្ជូនគាត់ទៅមន្ទីរពេទ្យ តែជាអកុសល គាត់បានស្លា ប់បាត់បង់ជីវិតតែម្តងទៅ។

ក្រោយពេលកើតហេតុ ក្រុមគ្រួសារ ក៏បានរៀបចំធ្វើពិធីបុណ្យ តាមប្រពៃណី ដើម្បីជូនដំណើរលោកអ៊ុំជាលើកចុងក្រោយ៕

មានវិដេអូ៖

Leave a Reply

Your email address will not be published. Required fields are marked *