ហួសចិត្ត ! ពេលប្លន់បានសប្បាយចិត្តណាស់ តែដល់ពេលប៉ូលិសចាប់បាន ស្រាប់តែឈ្លោះគ្នាហើយចោទដាក់គ្នាទៅវិញទៅមក…(មានវិដេអូ)

ហួសចិត្ត ! ពេលប្លន់បានសប្បាយចិត្តណាស់ តែដល់ពេលប៉ូលិសចាប់បាន ស្រាប់តែឈ្លោះគ្នាហើយចោទដាក់គ្នាទៅវិញទៅមក...(មានវិដេអូ)

សៀមរាប ៖កាលពីវេលាម៉ោងប្រហែលជាង០២ទៀបភ្លឺ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ចំណុចខាងត្បូងរង្វង់មូលវត្តដំណាក់ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។កម្លាំងនគរបាលក្រសួងមហាផ្ទៃដឹកនាំដោយឧត្តមសេនីយ៏ទោប៉ុល​រតនាអនុប្រធាននាយកដ្ធានព្រហ្មទណ្ទបាន បង្ក្រាបសម្បុកចោរប្លន់ដ៏សកម្មក្នុងក្រុងសៀមរាប ឃាត់ខ្លួនមេខ្លោងបាន២នាក់ ដកហូតអាវុធខ្លី១ដើម រួមនឹងវត្ថុតាងមួយចំនួន។

ក្នុងការឆែកនោះ សមត្ថកិច្ចរកឃើញវត្ថុតាងដូចជា ៖ ១.ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម១W៣៦២១ លេខតួនិងលេខម៉ាស៊ីន៥៤២៧៤៩០(មិនប្រក្រតី)។ ២.កាំភ្លើងខ្លីម៉ាកK៥៤ លេខ៥៥០០៣០៣៨ បង់ចំនួន០១ គ្រាប់ចំនួន០៥គ្រាប់។ ៣.ក្បាលគ្រាប់សោកាច់.ក ម៉ូតូចំនួន០៣គ្រាប់ និងដងកាច់សោចំនួន០២។ ៤.សោម៉ាឡែតលេខ៨ ប្រវែង២០មិល្លីម៉ែត្រចំនួន០១។ 

៥.កូនសោចំនួន០៣គ្រាប់។ ៦.សោកំប្លេមួយឈុត។ ៧.បាឡុងសម្រាប់មួរស្លាកលេខម៉ូតូចំនួន០៤គ្រាប់។ ៨.កាំបិតឆ្នៃឆ្កឹះសោដង ពណ៌លឿងចំនួន០២ និងអត់ដងចំនួន០១។ ៩.ម្ជុលខ្ទាស់សម្រាប់តខ្សែភ្លើងចំនួន០៥។ ១០.គ្រាប់ឆក់សម្រាប់បើកគម្របសោម៉ូតូចំនួន០៣គ្រាប់។ ១១.ទួរណឺវិសដងជ័រចំនួន០១។ ១២.សៀវភៅកត់លេខទូរស័ព្ទចំនួន០១។ ១៣.ផ្លែឡាមសម្រាប់ចៀរខ្សែភ្លើងចំនួន០១។ ១៤.កូនកាបូបដាក់ប្រាក់ពណ៌លឿងចំនួន០១។

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២៣និង៣០នាទី ចំណុចភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ខ្លួន និងបក្ខពួក បានធ្វើសកម្មភាពកាច់សោ.ក ម៉ូតូ០១គ្រឿង ម៉ាកហុងដាឃ្លីក ពណ៌សលាយខ្មៅ ស៊េរីឆ្នាំ២០១៩។

ជាក់ស្ដែងកាលពីវេលាម៉ោងប្រហែលជាងពីរទៀបភ្លឺ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ខ្លួន និងឈ្មោះ អុល រ៉ាត់ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម១W៣៦២១ បម្រុងធ្វើសកម្មភាពលួចកាច់សោ.ក ម៉ូតូបន្ត តែត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង៕ សូមទស្សនាវិដេអូខាងក្រោម៖

ប្រភព វិដេអូ FBTV

Leave a Reply

Your email address will not be published. Required fields are marked *