ហួសចិត្ត…ជនជាតិបរទេស និងបងប្អូនខ្មែរយើងជាច្រើននាក់ បានចូលរូមរើសសំរាមបានយ៉ាងស្អាត ស្រាប់តែបាន២ថ្ងៃក្រោយ សំរាមមានដដែល ហេតុអី ជួយប្រាប់បានទេ…មានវិដេអូ

ហួសចិត្ត...ជនជាតិបរទេស និងបងប្អូនខ្មែរយើងជាច្រើននាក់ បានចូលរូមរើសសំរាមបានយ៉ាងស្អាត ស្រាប់តែបាន២ថ្ងៃក្រោយ សំរាមមានដដែល ហេតុអី ជួយប្រាប់បានទេ...មានវិដេអូ

បច្ចុប្បន្ននេះមានបងប្អូនជាច្រើន បានចូលរួមយ៉ាងសកម្មនៅក្នុងការរើសសំរាម មានទាំងជនបរទេស និងកូនខ្មែរយើង។ តែអ្វីដែលគួរឲ្យហូសចិត្តនោះ បន្ទាប់ពីការរើសសំរាមមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែសំរាមមានពាសពេញផ្លូវ ពាសពេញសួន​ ដែលគាត់បានញុាំហើយ ទំលាក់ចោល ឬ ក៏មិនធ្វើការវេចខ្ចប់ ឲ្យបានត្រឹមត្រូវ​ និងយកទៅដាក់ក្នុងធុងសំរាមនោះទេ។ ប្រសិនបើអ្នកខ្ចិលខ្លាំងណាស់ ហេតុអ្វីក៏ទិញយកញុាំធ្វើអី? ហើយបើគ្រាន់តែសំរាមដែលអ្នកញុាំហើយ ក៏មិនខ្ចីយកដៃរ​បស់អ្នកទៅប្រឡាក់ យួរទៅបោះចោលទេ អញ្ចឹងអ្នកញុាំធ្វើអ្វី?

ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះ មានបងប្អូនខ្មែរ និងជនជាតិបរទេស ជាច្រើនរូប បានសហការគ្នា ដើម្បីសំអាតសំរាម នៅតាមសួនច្បារ ដែលជាកន្លែងដែលអ្នកអង្គុយលេងរាល់ថ្ងៃ​ កន្លែងដែលអ្នកធ្លាប់សរសើរថាស្អាត ចង់ទៅអង្គុយលេង ចង់ទៅគេងលេង និងចង់នាំមនុស្សសំខាន់របស់អ្នកទៅកំសាន្តកាយជាមួយគ្នា។ ពេលអ្នកនិងមនុស្សសំខាន់របស់អ្នកទៅដល់ទីកន្លែងហើយនេះ ស្រាប់តែឃើញមានសំរាមនោះ តើអ្នកចង់ទៅអង្គុយលេងទៀតទេ? 

មានមនុស្សជាច្រើនបានសហការគ្នា ដើម្បីធ្វើការសំអាត បន្ទាប់ពីសំអាតរួចហើយនោះ ពួកគាត់ក៏បានមកកន្លែងនេះម្តងទៀត។ អ្វីដែលគាត់ហួសចិត្តខ្លាំងបំផុតនោះ គឺទើបតែរយៈពេល២ថ្ងៃប៉ុណ្ណោះ សំរាមក៏មានដូចមុន មានគ្រប់ទីកន្លែង ស្អុយគ្រប់ទៅកន្លែង តើអ្នកចង់ឲ្យពួកគាត់មករើសប៉ុន្មានដង ប៉ុន្មានលើកទៀត បើគ្រាន់តែរបស់ដែលអ្នកញុាំនិងមាត់ខ្លួនសោះ ក៏ខ្ចិលយួរទៅបោះចោលផង​ ហើយអាសូរតែគ្មានធុងសំរាមទៅ គឺធុងសំរាមក៏មាន ចុះដៃនឹងហេតុអីក៏មិនខ្ចប់សំរាមដែលអ្នកញុាំហើយយកទៅបោះចោលផង។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Think Plastic បានបង្ហោះវិដេអូ អមជាមួយនិងសារយ៉ាងខ្លីថា ” ហេតុ​អ្វី​? Why! Why?WHY? ប្រាប់​ផង​បាន​ទេ​? 05 តុលា Admin ទៅថតវីដេអូនៅសួនមាត់ទន្លេជ្រោយចង្វា ,06 តុលា មនុស្សប្រហែលជា 500 នាក់ទៅរើសសំរាម , 08 តុលា Admin ទៅសួននេះម្តងទៀត! នេះគឺជារឿងពិតដែលកើតឡើងនៅពេល 2 ថ្ងៃបន្ទាប់”។

ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា “ជូបគ្នាសារជាថ្មីនៅសួនមាត់ទន្លេរ ជ្រោយចង្វារ កាលពីថ្ងៃ០៥ គាត់បានមកមើលសំរាមនៅតាមសួរមាត់ទន្លេរនោះ ថាតើមានសំរាមដែរឬទេ? ហើយបើមានតើមានច្រើនប៉ុណ្ណា? ហើយបន្ទាប់មកទៀតថ្ងៃទី០៦ ត្រូវនិងអាទិត្យ មានក្រុមយុវជនមួយក្រុម គឺំគាត់បានធ្វើការសំអាត រួមនិងក្រសួងបរិស្ថាន ព្រមនិងស្ថាប័នពាក់ព័ន្ធមួយចំនួន ដែលមានចំនួនប្រហែលជា៥០០នាក់នឹង បានធ្វើការសំអាតសំរាមនៅតាមមាត់ទន្លេរមួយនេះ ហើយថ្ងៃនេះគឺជាថ្ងៃទី០៨ ត្រូវនិងថ្ងៃអង្គារ រំលងទៅបានពីរថ្ងៃ ហើយគាត់បានមកសួរនេះម្តងទៀត ដែលរំលងបានតែពីថ្ងៃទេ ថាតើនិងមានរឿងអ្វីកើតឡើងខ្លះ។ ស្អាតមិនទាន់បានប៉ុន្មានថ្ងៃផង សំរាមមានដដែល។ ស្នាមជើងដែលពួកគាត់បានចុះទៅរើសសំរាមមិនទាន់រលុប ប៉ុន្តែសំរាមគឺមានមកវិញហើយ ពីរថ្ងៃ ពីរថ្ងៃគត់ សំរាមមានដដែល។ 

ចង់សួរថា តើគួរដាក់កាមេរ៉ាថត រួចយករូបអ្នកទៅបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ឬយ៉ាងណា? តើបងប្អូនទាំងអស់គួរតែឲ្យធ្វើយ៉ាងណាចំពោះពួកគាត់?

សូមទស្សនាវិដេអូលំអិតទាំងអស់គ្នា៖

ប្រភព៖ Think Plastic

Leave a Reply

Your email address will not be published. Required fields are marked *