សូមម្នាក់ត្រឹមតែ១ម៉ឺនរៀលទេអាចជួយប្អូនស្រីបានហើយ…ប្អូនប្រុសធន ម៉េងហ៊ាង សូមអំពាវនាវដល់បងប្អូន មេត្តាជួយដល់ប្អូនស្រីផង ព្រោះពេលនេះគាត់កំពុងតែមានជំងឺយ៉ាងធ្ងន់ធ្ងរ …

សូមម្នាក់ត្រឹមតែ១ម៉ឺនរៀលទេអាចជួយប្អូនស្រីបានហើយ...ប្អូនប្រុសធន ម៉េងហ៊ាង សូមអំពាវនាវដល់បងប្អូន មេត្តាជួយដល់ប្អូនស្រីផង ព្រោះពេលនេះគាត់កំពុងតែមានជំងឺយ៉ាងធ្ងន់ធ្ងរ ...

បើយោងតាមគណនីហ្វេសប៊ុករបស់ប្អូនប្រុស​ ធន ម៉េងហ៊ាង ដែលជាបុគ្គលម្នាក់ល្អ ជួយសង្គម ជាច្រើនឆ្នាំមកហើយ ហើយអំពើល្អនេះ ក៏ទទួលបានការគាំទ្រជាច្រើនពីសំណាក់ពុក ម៉ែ បងប្អូនផងដែរ។ ដោយឡែក កាលពីថ្ងៃម្សិលមិញនេះ ក្រោយពីបានឃើញការបង្ហោះសាររបស់បងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនិងប្អូនស្រីម្នាក់ មានឈ្មោះថា ឆែ ដានី ដែលគាត់មានសិស្សិតដ៏ល្អ ហើយក៏ជាមនុស្សម្នាក់ដែលបានជួយដល់សង្គមផងនោះ ពេលនេះគាត់កំពុងតែមានជំងឺយ៉ាងធ្ងន់ធ្ងរ​ ដោយខួរឆ្អឹងខ្នង ឈប់ផលិតគ្រាប់ឈាមទៀតហើយ។ 

ក្រោយពីបានឃើញការអំពាវនាវ ដូចនេះ ប្អូនប្រុសធន ម៉េងហ៊ាង ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ថា “ខ្ញុំស្នើរសុំអោយបងប្អូនចំនួន 20000 នាក់ចូលរួមជាមួយខ្ញុំដើម្បីសង្គ្រោះអាយុជីវិតមនុស្ស ក្នុងម្នាក់ចូលរួមត្រឹម ១០០០០រៀល x 20000 នាក់=50000$ ខ្ញុំជឿជាក់ថាបងប្អូននឹងចូលរួម ខ្ញុំគួរតែធ្វើរឿងអ្វីមួយហើយដើម្បីយុវជនម្នាក់ដែលស្រលាញ់ភ្លេងបុរាណសូមបងប្អូនមេត្តាជួយតាមលទ្ធភាព ចូលរួមជួយជិវិតនាងផង! ទំនាក់ទំនងបរិច្ចាក និងសាកសួរពត៌មានបន្ថែម: ABA 000485310 ( Hour Tola ) , Toan Chet 098590005 ( Meng Puthy ), Wing 01567459 ( Meng Puthy )

012462736/ 098590005 ,ក៏អាចចូលរួមតាមរយះខ្ញុំក៏បាទ ABA 000179247 ( Thorn MengHeang ) ខ្ញុំនឹងចុះទៅជួបសួរសុខទុក្ខគាត់ឆាប់ៗនេះ”។

គួររំលឺកផងដែរថា នាងខ្ញុំឈ្មោះឆែ ដានី។ នាងខ្ញុំមានបញ្ហាទុក្ខលំបាកដោយ បច្ចុប្បន្ននាងខ្ញុំកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម (Blood Transfution Hematology Hospital)។ សម្រាកព្យាបាលនេះប្រើរយៈ អស់ពីរខែហើយដោយស្ថានភាពជម្ងឺ នេះហៅថា Aplastic Anemia ខួរឆ្អឹងខ្នង ឈប់ផលិតគ្រាប់ឈាមក្រោយពិនិត្យខួរឆ្អឹងខ្នង៤ដង។​ ក្រុមគ្រូពេទ្យបានព្យាបាលដោយប្រើថ្នាំចាក់អស់រយៈពេលបីសប្តាហ៍ ប៉ុន្តែខួរឆ្អឹងនៅតែមិនដំណើរការ។

បច្ចុប្បន្ននាងខ្ញុំ និងក្រុមគ្រួសារកំពុងជួបការលំបាកដោយមិនមានថវិការ ក្នុងការព្យាបាលក្នុងដំណាក់កាលបន្ទាប់។ក្រុមគ្រូពេទ្យបានផ្តល់ជម្រើសពីរ ៖ ជម្រើសទី១ ការផ្សំបណ្តុះខួរឆ្អឹងដែលទទួលបានការបរិច្ចាគពីបងប្អូនបង្កើត (Stem cell transplant also Known bone marrow transplant)។ ឪកាសក្នុងការសះស្បើយ ៨០ភាគរយ ក្រោមការចំណាយខ្ទង់៥ម៉ឺនដុល្លារ។ ជម្រើសទី២ ប្រើប្រាស់ថ្នាំចាក់ប្រភេទផ្សេង។ ឪកាសជាមាន៦០ភាគរយ តែត្រូវសម្រាកនៅមន្ទីរពេទ្យ៦ខែ ត្រូវចំណាយប្រហាក់ប្រហែលនឹងជម្រើសទី១។

ដូច្នេះនាងខ្ញុំសូមគោរពអធ្យាស្រ័យបងប្អូន មិត្តភក្តិ ជួយដោយក្តីស្មោះអស់ពីចិត្តតាមលទ្ធភាពដែលបងប្អូនមានដែលអាចជួយនាងខ្ញុំបាន៕

ប្រភព៖ ធន ម៉េងហ៊ាង

Leave a Reply

Your email address will not be published. Required fields are marked *