ស្តែងៗ សូមសមត្ថកិច្ចជួយមើលផង …របងពេទ្យរុស្ស៊ី ក្លាយជាកន្លែងចាក់សំរាម…មានវិដេអូ

ស្តែងៗ សូមសមត្ថកិច្ចជួយមើលផង ...របងពេទ្យរុស្ស៊ី ក្លាយជាកន្លែងចាក់សំរាម...មានវិដេអូ

បច្ចុប្បន្នមានបងប្អូនជាច្រើនបានចូលរួម យ៉ាងសកម្ម ក្នុងការរើសសំរាម ដើម្បីសំអាតទីក្រុង ឲ្យមានសោភ័ណភាព និងទីក្រុងស្អាត ។ តែនៅតែមានបងប្អូនមួយចំនួន គាត់នៅខ្វះការយល់ដឹង អំពីការចោលសំរាម ពិសេសគឺការវេចខ្ចប់តែម្តង។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សម្រែកខ្មែរក្រោក គាត់បានបង្ហោះវិដេអូ​ពាក់ព័ន្ធនឹងការចាក់សំរាម នៅចំហៀងរបងពេទ្យរុស្សី ដែលមានសំរាមយ៉ាងច្រើន គេកំពុងតែធ្វើការចាក់សំរាម នៅទីនោះ។

នៅក្នុងវិដេអូ ដែលគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សម្រែកខ្មែរក្រោក បានបង្ហោះសារនិងរៀបរាប់ថា “អត់យល់ ចេះយកមកចាក់អញ្ចឹងទៅកើត យូរៗផ្លូវទៅជាកន្លែងចាក់សំរាម ហើយជាប់របងពេទ្យទៀត” ។ យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា “នៅចំហៀងរបងពេទ្យរុស្សី ផ្លូវសាធារណៈក្លាយជាទីលានចាក់សំរាមហើយ? សូមសមត្ថកិច្ចជួយមើលផង កុំគ្រាន់តែដាក់ផ្លាកចោល ពលរដ្ឋថាស្អុយណាស់”។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន​ ក៏បានចូលមកធ្វើការខមិន ថា “កំហុសអ្នកណាអោយតែរឿងអត់លុយរកអ្នកធ្វេីអត់ឃេីញទេ” និងមានអ្នកខ្លះថា​”ជិះកាត់ម្ដងៗចង់ប្រកាច់”។ ដោយឡែក៏បងប្អូនគាត់បានចូលមកខមិនថា “នៅភូមក្បាលដំរី សង្កាត់កាកាប ខ័ណ្ឌពោធិសែនជ័យ (មុខព្រលានយន្តហោះ) ក្រុមហ៊ុនសំរាមស៊ីនទ្រីអត់យក20ថ្ងៃហើយ”៕

មានវិដេអូ៖

ប្រភព៖ សម្រែកខ្មែរក្រោក

Leave a Reply

Your email address will not be published. Required fields are marked *