សូមបងប្អូនប្រុងប្រយ័ត្ន…ចោរលួចគាស់ផ្ទះ គាស់ខ្ទេចខ្ទីគ្មានសល់ សូម្បីតែទូដែកសុវត្ថិភាពក៏វាយបំបែកខ្ទេច នៅក្នុងបុរីវិមានភ្នំពេញ…មានវិដេអូ

សូមបងប្អូនប្រុងប្រយ័ត្ន...ចោរលួចគាស់ផ្ទះ គាស់ខ្ទេចខ្ទីគ្មានសល់ សូម្បីតែទូដែកសុវត្ថិភាពក៏វាយបំបែកខ្ទេច នៅក្នុងបុរីវិមានភ្នំពេញ...មានវិដេអូ

នាបច្ចុប្បន្ននេះបងប្អូនគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង ឈប់ណាស់ ពួកមនុស្សមួយចំនួន​ ដែលចាំតែធ្វើរឿងសង្គមមិនទទួលស្គាល់ និងធ្វើរឿងដែលគេគ្រប់គ្នាស្អប់ខ្ពើមជាទីបំផុត។ ពាក្យថាចោរមួយម៉ាត់ ពិតជាធ្វើឲ្យមនុស្សគ្រប់គ្នាស្ពប់ខ្ពើម​ ព្រោះតែរាល់ថ្ងៃនេះ ចោរបានធ្វើការប្លន់ លួច និងគាស់ផ្ទះយកទ្រព្យសម្បត្តិជាច្រើន ដែលគេខំប្រឹងរកស្ទើរតែមិនបានឈប់សំរាក ឬប្រឹងរហូតគ្មានពេលជួបមុខកូនចៅនៅផ្ទះ។​ តែពួកអស់នេះ បែរជាមកលួចស្រួលៗ គ្មានអាណិតដល់ចិត្តគេជាម្ចាស់ របស់អ្វីបន្តិច​សោះ ពេលលួចគេបានវាយកទៅស៊ីផឹកសើចសប្បាយ តែដល់ពេលគេចាប់បាន លើកដៃដប់សំពះសុំការអាណិត រឿងនេះគឺយើងបានជួប និងបានឃើញនៅតាមបណ្តាញសង្គមហ្វេសប៊ុក។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា យ៉ា ដា លី គាត់បានធ្វើបង្ហោះវិដេអូ អមជាមួយនិងសារយ៉ាងខ្លី ឲ្យបងប្អូនមានការប្រុងប្រយ័ត្នចំពោះពួកអាចោរអស់ទាំងនេះ ដែលបានមកគាស់ផ្ទះគាត់ គាស់ទូដែក ទូសំលៀកបំពាក់ យកបានរបស់របរជាច្រើន ដែលហេតុការណ៍នៅក្នុងបុរីវិមានភ្នំពេញ។ ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារថា​”ចោរគោស់ផ្ទះខ្ញុំនៅដល់ក្នុងបុរី វិមានភ្នំពេញហើយនៅក្នុងបុរី ហើយនៅ វាចូលបានទៀត ចឹងសូមបងប្អូនទាំងអស់គ្នា ត្រូវមានការប្រុងប្រយ័ត ទាំងអស់គ្នាណា លុយយើងពិបាករកណាស់ វាមកលួចយើងដោយងាយស្រួលបំផុត😭😭😭😭😭”។

បងស្រីគាត់បានបន្ថែមទៀតថា​” បងប្ដឹង ប៉ូលីស ដែលនឹងអូន តែ ឥឡូវ មិនឃើញតម្រុយ អីសោះ ដូចតែគ្នា ទេអូនអើយ បងភ័យ រហូត ចូល មន្ទីរពេទ្យ សង្គ្រោះ បន្ទាន់”៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖

ប្រភព៖ យ៉ា ដា លី

Leave a Reply

Your email address will not be published. Required fields are marked *