យប់មិញកម្ពុជា​ចាញ់​អ៉ីរ៉ង់​រហូត​ដល់ទៅ​ ១៤-០​​​ ស្រាប់តែលោក​ផែង វណ្ណៈ មានប្រសាសន៍ថា ចាញ់​ឬឈ្នះ​ជារឿងធម្មតា តែយើងត្រូវ…

យប់មិញកម្ពុជា​ចាញ់​អ៉ីរ៉ង់​រហូត​ដល់ទៅ​ ១៤-០​​​ ស្រាប់តែលោក​ផែង វណ្ណៈ មានប្រសាសន៍ថា ចាញ់​ឬឈ្នះ​ជារឿងធម្មតា តែយើងត្រូវ...

កីឡា៖ វិស័យកីឡានៅកម្ពុជាកាន់តែមានសន្ទុះខ្លាំងឡើង ហើយក៏មានយុវជនខ្មែរជាច្រើន​ បានចូលរួមក្នុងការប្រកួត និងចូលរួមទស្សនា ដើម្បីជាការលើកទឹកចិត្តកីឡាករកម្ពុជា ឲ្យមានទឹកចិត្តក្នុងការប្រកួត ដណ្តើមយកជ័យជំនះ។ ចំពោះបងប្អូនខ្មែរដែលស្នេហាវិស័យកីឡា រាល់ការប្រកួតម្តង ពួកគាត់តែងតែទៅលើកទឹកចិត្តដល់កីឡាករ ព្រមជាមួយនឹងសំលេងហោរកញ្ជ្រៀវផងដែរ។ ជាមួយគ្នានោះផងដែរ បងប្អូនជាច្រើន ប្រាកដជាបានស្គាល់គ្រូបង្វឹក លោក ហុងដា ដែលគាត់បានចំណាយពេលវេលា មកធ្វើការហ្វឹកហាត់ កីឡាករកម្ពុជាឲ្យមានសមត្ថភាព ដើម្បីឈានទៅប្រកួតក្នុងលំដាប់អន្តរជាតិ។

ដោយឡែកកាលពីយប់ថ្ងៃទី១០​ ខែតុលា ឆ្នាំ២០១៩ ក៏មានការប្រកួតរវាងកីឡាករអ៊ីរ៉ង់ និងកីឡាករកម្ពុជា គឺមិនសូវជាល្អទាល់តែសោះ ដោយសារតែកម្រិតសមត្ថភាព​និងកាយសម្បទាខុសគ្នាខ្លាំងពេក។ បេីគិតពីលទ្ធផលត្រឹមតង់ទី១ក្រុមកម្ពុជា០ក្រុមអ៊ីរ៉ង់៧នាំមុខកម្ពុជា នៅទឹកដីប្រទេសអ៊ីរ៉ង់។

​ទោះនាំមុខកម្ពុជាច្រើនយ៉ាងណា​ ក៏ក្រុមម្ចាស់ផ្ទះ អ៊ីរ៉ង់​ នៅតែបន្តស្វែងរងកគ្រាប់បាល់ រហូតដល់ទៅ១៤គ្រាប់។ ជាលទ្ធផល កម្ពុជា​ ចាញ់​ម្ចាស់​ផ្ទះ​ អ៊ីរ៉ង់​ មិញ​នេះ​ដោយ​លទ្ធផល​ ១៤-០​ នៃ​វគ្គ​ជម្រុះ​ក្នុង​ពូល​ C​ ពាន​រង្វាន់​ FIFA World Cup 2022។

ជាមួយគ្នានោះផងដែរ លោក ផែង វណ្ណៈ បានលើកឡើងថា “ទោះបីកម្ពុជា​ចាញ់​អ៉ីរ៉ង់​រហូត​ដល់ទៅ​ ១៤-០​ ក៏ដោយ​ ក៏​ខ្ញុំ​នៅតែគាំទ្រគោព្រៃកម្ពុជា​ ។ ចាញ់​ឈ្នះ​ជារឿងធម្មតា​ យេីងត្រូវ​បន្តហ្វឹកហាត់ថែមទៀតដេីម្បីអនាគតកម្ពុជា​ “៕

សូមទស្សនាវិដេអូនៅខាងក្រោមនេះ៖

ប្រភព៖ ផែង វណ្ណៈ

Leave a Reply

Your email address will not be published. Required fields are marked *