ស្រីស្អាតម្នាក់បានបង្ហោះសារថា ខ្ញុំមិនចង់បានលោក ហុង ដា នេះនៅបង្វឹកជម្រើសជាតិទេ គួរតែបណ្តេញចេញ មិនអញ្ចឹងទេបាល់ខ្មែរមិនរីកចំរើនឡើយ ព្រោះគាត់ធ្វើឲ្យកម្ពុជាលក់មុខខ្លាំងណាស់…

ស្រីស្អាតម្នាក់បានបង្ហោះសារថា ខ្ញុំមិនចង់បានលោក ហុង ដា នេះនៅបង្វឹកជម្រើសជាតិទេ គួរតែបណ្តេញចេញ មិនអញ្ចឹងទេបាល់ខ្មែរមិនរីកចំរើនឡើយ ព្រោះគាត់ធ្វើឲ្យកម្ពុជាលក់មុខខ្លាំងណាស់...

ជារឿងមួយដែលនឹកស្មានមិនដល់ ដែលកម្ពុជាយើងចាញ់ អ៊ីរ៉ង់ រហូតដល់ទៅ ១៤-០ ​ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ​។ ម្នាក់ៗបានខិតខំប្រឹងប្រែងរៀងៗខ្លួន តែទោះជាយ៉ាងសមត្ថភាពយើងនៅមានកម្រិត មិនអាចឈ្នះនៅថ្ងៃនេះ តែថ្ងៃក្រោយយើងនិងឈ្នះ បើយើងសាមគ្គី កុំបំបាក់ទឹកចិត្តគ្នានោះ។ ដោយឡែកបើនិយាយពីលោកគ្រូ បង្ហឹកដល់ល្អម្នាក់ គឺលោក ហុងដា ដែលគាត់បានចំណាយពេលវេលា មកធ្វើការហ្វឹកហាត់ កីឡាករកម្ពុជាឲ្យមានសមត្ថភាព ដើម្បីឈានទៅប្រកួតក្នុងលំដាប់អន្តរជាតិ។

យ៉ាងណាមិញ ក្រោយពីបានឃើញលទ្ធផលកាលពីយប់មិញហើយ ស្រាប់តែមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “ពួកខ្ញុំមិនចង់បានបុរសម្នាក់នេះនៅបង្វឹកជម្រើសជាតិទេ គ្រូម្នាក់នេះលក់មុខកម្ពុជាខ្លាំងណាស់ ចាញ់ដល់14😭 គ្រូគួរតែបណ្តេញចេញ មិនអញ្ចឹងទេបាល់ខ្មែរមិនរីកចារើនឡើយ ពួកយើងមិនត្រូវការលោកម្នាក់និងទេ 😭😭”។ ម្ចាស់គណនីហ្វេសប៊ុកបានបន្តទៀតថា “ឆ្ងល់ខ្លួនឯងថាគ្រាន់តែបញ្ចេញមតិដែលបានមើលឃើញ ហើយមិនចង់បានលិទ្ធិផលបែបនេះ ពិតណាស់មិនចង់បានគ្រូនៅបន្តដឹកនាំ។ ហេតុបានជាមកជេរប្រមាថខ្ញុំ ? ខ្ញុំគ្រាន់តែបញ្ចេញមតិជាសិទ្ធិរបស់ខ្ញុំ អ្នកទាំងអស់គ្នាក៏មានសិទ្ធិនិយាយតាមអ្នកទាំងអស់គ្នាមើលឃើញ ។ ខ្ញុំមិនដែលគិតចង់ល្បាញល្បីអ្វីទេ អ្វីដែលខ្ញុំគិតគឺចង់បានលិទ្ធិផលល្អជានេះ មិនចង់បានគ្រូដឹកនាំដូចគាត់ទេ 🙏”។

គួររំលឹកផងដែរថា ក្រុម​បាល់ទាត់​កម្ពុជា​ ចាញ់​ម្ចាស់​ផ្ទះ​ អ៊ីរ៉ង់​ មិញ​នេះ​ដោយ​លទ្ធផល​ ១៤-០​ នៃ​វគ្គ​ជម្រុះ​ក្នុង​ពូល​ C​ ពាន​រង្វាន់​ FIFA World Cup 2022៕

ប្រភព៖ K’Ýàà ZéXx

Leave a Reply

Your email address will not be published. Required fields are marked *