ទឹកចិត្តនៅតែស្រលាញ់ជម្រើសជាតិខ្ញុំ …បងប្រុសម្នាក់បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំចំពោះកីឡាករកម្ពុជា​ ហើយសង្ឃឹមថាលើកក្រោយយើងល្អជាងនេះ តែយប់មិញ ១៤-០ ឡើងចង់យំ…

ទឹកចិត្តនៅតែស្រលាញ់ជម្រើសជាតិខ្ញុំ ...បងប្រុសម្នាក់បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំចំពោះកីឡាករកម្ពុជា​ ហើយសង្ឃឹមថាលើកក្រោយយើងល្អជាងនេះ តែយប់មិញ ១៤-០ ឡើងចង់យំ...

ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីយប់មិញនេះ កម្ពុជាបានធ្វើការប្រកួតជាមួយនិង​អ៊ីរ៉ង់ ជាលទ្ធផលកម្ពុជាចាញ់ អ៊ីរ៉ង់ រហូតដល់ទៅ ១៤-០ ​ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ​។ ក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ក្រុមកីឡាករទាំងអស់បានខិតខំប្រឹងប្រែងរៀងៗខ្លួន តែទោះជាយ៉ាងសមត្ថភាពយើងនៅមានកម្រិត មិនអាចឈ្នះនៅថ្ងៃនេះ តែថ្ងៃក្រោយយើងនិងឈ្នះ បើយើងសាមគ្គី កុំបំបាក់ទឹកចិត្តគ្នានោះ។

ជាក់ស្តែងម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chanraksmey Thy គាត់នៅតែប្រកាន់គោលជំហរ និងជឿជាក់លើកម្ពុជាយើង ដូចជាជឿជាក់លោកគ្រូបង្វឹក និងក្រុមកីឡាករទាំងអស់ ថា ថ្ងៃណាមួយយើងនឹងទទួលបានជោគជ័យ។ ម្ចាស់គណនីហ្វេសប៊ុក បានបង្ហោះសារថា “ទឹកចិត្តនៅតែស្រលាញ់ជម្រើសជាតិខ្ញុំ 💕💞💞 I love you Cambodia ⚽️ 💕💞💞សង្ឃឹមមកលេងដីយើងវិញ យើងនឹងល្អជាងនេះទៅចុះ 💕💞💞ហឹម {14•0} ឡើងចង់យំ😭

អីរ៉ង់មានចំណាត់ថ្នាក់លេខ1នៅfifa rankingប្រចាំទ្វីបអាសុី កីឡាករក៏ល្អៗឯគ្រូបង្វឹកវិញមិនបាច់និយាយ……

មកដឹងប្រវត្តិ Marc Wilmots បុរស​វ័យ 50ឆ្នាំ បាន​កាន់តំណែង​ក្នុង​ជម្រើសជាតិ​បែលហ្សិកជាង4ឆ្នាំ​ក្នុងនោះ​ដឹកនាំ​ក្រុម​បាន​ចំនួន 50ប្រកួត ធ្លាប់ជួយ​បែ​ល​ហ្សិ​ក​កាន់​ចំណាត់ថ្នាក់ លេខ1ពិភពលោកនៅឆ្នាំ2016 តែគាត់ត្រូវបានបណ្តេញចេញនៅឆ្នាំ2016ក្រោយចប់ពានរង្វាន់ទ្វីបអឺរ៉ុបបន្ទាប់ពីចាញ់ជម្រើសជាតិវេល 3ទល់នឹង1 លោក​ធ្វើ​ជា​គ្រូ​ជំនួយ​ជម្រើស​ជាតិ​បែលហ្សិក​3ឆ្នាំ មុន​ពេល​ឡើង​ជា​គ្រូ​ធំ​4ឆ្នាំ ពី​ឆ្នាំ​2012 ​ដល់​2016។ ស្នា​ដៃ​របស់​លោក គឺ​នាំ​ក្រុម​បែលហ្សិក​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​ពាន​រង្វាន់ World Cup 2014 ​នៅ​ប្រទេស​ប្រេស៊ីល ​និង​ឆ្លង​ផុត​វគ្គ​សន្សំ​ពិន្ទុ Euro 2016 ​ផង​ដែរ។ ​បុរស​វ័យ​50ឆ្នាំ​នេះ ក៏​បាន​ជាប់​ឈ្មោះ​ជា​គ្រូ​បង្វឹក​បែលហ្សិក​ល្អ​ប្រចាំ​ឆ្នាំ​ Belgian Coach of the Year ​2ឆ្នាំ​ដែរ 2013និង​2014។

Wilmots គឺជា​អតីត​កីឡាករ​ជម្រើសជាតិ​បែ​ល​ហ្សិ​ក​លេង​ក្នុងតួនាទី​ជា ខ្សែបម្រើ​ប្រយុទ្ធ ក្នុងនោះ​បង្ហាញខ្លួន​ឲ្យ​ក្រុម​ដែលមាន​រហស្សនាម​ថា Red Devils បាន70ប្រកួត ស៊ុត​បញ្ចូល​ទី​បាន 28គ្រាប់ រួមទាំង​ធ្លាប់​ឈ្នះ​ពាន European Super Cup ជាមួយ​ជម្រើសជាតិ​បាន​ម្តង​កាលពី​ឆ្នាំ 1988៕

ប្រភព៖​ Chanraksmey Thy

Leave a Reply

Your email address will not be published. Required fields are marked *