ជួយស៊ែរឲ្យកូនចៅគាត់បានដឹងផង…អាណិតណាស់ ដូនចាស់វង្វេង ដើរសួររកតែកូនចៅ មិនមានម្ហូបហូប ហូបបាយជូរផ្អូម បើមានកូនចៅណាស្គាល់គាត់ ជួយមកទទួលគាត់ផង…

ជួយស៊ែរឲ្យកូនចៅគាត់បានដឹងផង...អាណិតណាស់ ដូនចាស់វង្វេង ដើរសួររកតែកូនចៅ មិនមានម្ហូបហូប ហូបបាយជូរផ្អូម បើមានកូនចៅណាស្គាល់គាត់ ជួយមកទទួលគាត់ផង...

បើយោងតាមគណនីហ្វេសប៊ុក មួយដែលមានឈ្មោះថា Leak Leak បានបង្ហោះរូបភាពលោកយាយម្នាក់ ដែលគាត់មានសភាពដូចជាវង្វែង ព្រោះតែលោកយាយ គាត់ដើរផ្សងព្រេង គ្មានអ្វីហូបនោះទេ ។ លោកយាយបច្ចុប្បន្នគាត់នៅភូមិក្រាំងច្រេស ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច កំពង់ស្ពឺ។ 

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារថា “ជួយស៊ែរបន្តផងណា គួរអោយអាណិតណាស់ អ៊ុំ ស្រីម្នាក់ គាត់ដើរម្នាក់ឯង សួររកតែកូន សួរទៅគាត់ពេលខ្លះគាត់អត់ដឹងពេលខ្លះគាត់ គាត់ថាម៉ូតូបងខ្ញុំថាម៉ូតូគាត់ ឈរក៏តោង អង្គុយក៏តោង គាត់នៅទីនេះតាំងម៉ោង7ព្រឹករហូតដល់លូវ 7~32យប់ហើយ ចឹងបងប្អូនស្គាល់គាត់ ឬ កូនៗបានឃើញហើយសូមមកទទួល គាត់ ទីតាំង នៅភូមិក្រាំងច្រេស ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច កំពង់ស្ពឺ”។ ម្ចាស់គណនីបានបន្តទៀតថា “ស៊ែរតៗទៅអាណិតហូបបាយជូរផ្អូមអត់គាត់ហូបគាត់តែទាញ់យកទៅទៀត”។

ប្រសិនបើបងប្អូនបានស្គាល់លោកយាយ កំសត់ម្នាក់នេះ សូមបងប្អូនជួយប្រាប់ទៅកូនចៅរបស់លោកយាយផង ឲ្យមកទទួលលោកយាយទៅផ្ទះវិញ ព្រោះបើមើលតាមស្ថានភាពរបស់គាត់ គាត់ពិតជាលំបាកខ្លាំងណាស់ ហើយគាត់មានស្មារតីមិនសូវល្អទៀត ដូចនេះមានតែពឹងបងប្អូនឲ្យជួយចែករំលែកបន្ត ដើម្បីរកកូនចៅគាត់ទាំអស់គ្នា៕

ប្រភព៖ Leak Leak

Leave a Reply

Your email address will not be published. Required fields are marked *