គ្រោះថ្នាក់ណាស់…អ្នករស់នៅតាមមាត់ទន្លេ គឺមានហានិភ័យខ្ពស់ណាស់ សូមបងប្អូនយើងប្រុងប្រយ័ត្នផង…

គ្រោះថ្នាក់ណាស់...អ្នករស់នៅតាមមាត់ទន្លេ គឺមានហានិភ័យខ្ពស់ណាស់ សូមបងប្អូនយើងប្រុងប្រយ័ត្នផង...

កាលពីមួយម៉ោងមុននេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ខ្ញុំស្រឡាញ់ខេត្តក្រចេះ បានបង្ហោះសារអមជាមួយរូបភាព នៃការបាក់ស្រុតច្រាំង ដល់ផ្ទះប្រជាពលរដ្ឋ នៅខេត្តក្រចេះ ដែលមុននេះទើបតែបាក់ច្រាំងនៅមុខ សាលាខេត្តក្រចេះ។ ការបាក់ច្រាំងទន្លេរនេះ បានធ្វើឲ្យ មហាជនហាក់ភ័យខ្លាច និងតក់ស្លុតជាខ្លាំង។

បើយោងតាមគណនីហ្វេសប៊ុក ខាងលើបានបង្ហោះសារថា “ឱខេត្តក្រចេះដ៏កម្សត់ខ្ញុំអើយ! ម្តេចក៏គ្រោះធម្មជាតិកើតឡើងផ្ទួនៗគ្នាយ៉ាងនេះ។ ការរស់នៅតាមមាត់ទន្លេ គឺមានហានិភ័យខ្ពស់ណាស់ សូមបងប្អូនយើងប្រុងប្រយ័ត្នផង។ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ មានករណីបាក់ស្រុតច្រាំងទន្លេ ដែលបង្កអោយប៉ះពាល់ផ្ទះបងប្អូនប្រជាពលរដ្ឋប្រមាណជាដប់គ្រួសារនៅឃុំឆ្លូង”។

ទន្ទឹមនឹងនេះ មានបងប្អូនជាច្រើន បានសម្តែងការអារម្មណ៍អាណិត និងអាសូរ ដល់បងប្អូនដែលត្រូវចាកចេញពីផ្ទះ ដើម្បីជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព ព្រោះស្ថានភាពពិតជាលំបាកខ្លាំងណាស់ ។ បាក់ច្រាំងទន្លេរ បងប្អូនប្រជាពលរដ្ឋ ត្រូវចាកចេញ ពីផ្ទះសំបែងរបស់ខ្លួន ហើយផ្ទះក៏ត្រូវបាក់ស្រុតទៅតាមទឹកទន្លេរផងដែរ ៕

ប្រភព៖ ខ្ញុំស្រឡាញ់ខេត្តក្រចេះ

Leave a Reply

Your email address will not be published. Required fields are marked *