ស្ថានទូតជប៉ុនសូមអំពាវនាវដល់ប្រជាពលរដ្ឋ​ សិស្ស និស្សិត ​ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះព្យុះទីហ្វុងទី១៩ នឹងបក់បោកលេីតំបន់កានតូ…

ស្ថានទូតជប៉ុនសូមអំពាវនាវដល់ប្រជាពលរដ្ឋ​ សិស្ស និស្សិត ​ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះព្យុះទីហ្វុងទី១៩ នឹងបក់បោកលេីតំបន់កានតូ...

បើយោងតាមគណនីហ្វេសប៊ុកមួយរបស់ Royal Embassy of Cambodia in Japan បានបង្ហោះសារកាលពីថ្ងៃម្សិលមិញថា “សំខាន់ព័ត៌មានបន្ថែមអំពីព្យុះទីហ្វុងទី១៩ ដែលនឹងបក់បោកលេីតំបន់កានតូ(ជុំវិញទីក្រុងតូក្យូ​) នៅថ្ងៃទី១២-១៣ ខែ​តុលា ឆ្នាំ២០១៩។សូមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ​ ក្នុងករណីអាសន្ន។​

សូមចូលមេីលព័ត៌មានអំពីកម្រិតអាសន្ននៅតំបន់របស់លោកអ្នកផ្ទាល់តាមរយៈវេបសាយ​៖ ស្ថានទូតសូមអំពាវនាវដល់ប្រជាពលរដ្ឋ​ សិស្ស/និស្សិត​ ឬកម្មសិក្សាការីក្នុងតំបន់នេះមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការធ្វេីដំណេីរចេញពីផ្ទះបេីពុំចាំបាច់ពិសេសនៅថ្ងៃចុងសប្តាហ៌នេះ។

ប្រសិនបើបងប្អូនមានព័ត៌មានអំពីប្រជាពលរដ្ឋ សិស្ស/និស្សិត ឬកម្មសិក្សាការីខ្មែរដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយ:ហ្វេសប៊ូកផេករបស់ស្ថានទូត ឬទូរស័ព្ទលេខ08046899374, និង08034597889។ សូមអរគុណទុកជាមុនចំពោះការសហការ និងសូមជូនពរអោយបងប្អូនជួបប្រទះតែសំណាងល្អ។ សូមបងប្អូនខ្មែរ និង ជប៉ុន បានជួបតែសេចក្តីសុខ។ ជូនពរឲ្យបងប្អូនជួបតែសំណាងល្អ និងជៀសផុតពីគ្រោះធម្មជាតិមួយនេះ ៕

ប្រភព៖ Royal Embassy of Cambodia in Japan

Leave a Reply

Your email address will not be published. Required fields are marked *