សូមចូលរួមសោកស្តាយផង…វិដេអូស្តែងៗ នៃការរលំផ្ទះ ចូលទន្លេរ នៅខេត្តក្រចេះ…

សូមចូលរួមសោកស្តាយផង...វិដេអូស្តែងៗ នៃការរលំផ្ទះ ចូលទន្លេរ នៅខេត្តក្រចេះ...

ក្រចេះ៖​ កាលពីថ្ងៃទី១១ ខែតុលា មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ខ្ញុំស្រឡាញ់ខេត្តក្រចេះ បានបង្ហោះសារអមជាមួយនឹង វិដេអូ ក្រោយពីបាក់ច្រាំងទន្លេ ដោយមានផ្ទះមួយខ្នងបាក់ចូលក្នុងទន្លេរទាំងស្រុង ខណៈនេះអាជ្ញាធរ និងកម្លាំង បានចុះទៅរុះរើបងប្អូនប្រជាពលរដ្ឋ និងជម្លៀសបងប្អូនទៅកាន់ទីទួលសុវត្ថិភាព។ 

អាជ្ញាធរបានប្រាប់ឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន១២ខ្នង ប្រឈមនឹងការបាក់ស្រុត ចូលទន្លេរ ។ បើយោងតាមគណនីហ្វេសប៊ុកខាងលើ បានរៀបរាប់ថា “ការរស់នៅតាមមាត់ទន្លេ គឺមានហានិភ័យខ្ពស់ណាស់ សូមបងប្អូនយើងប្រុងប្រយ័ត្នផង។ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ មានករណីបាក់ស្រុតច្រាំងទន្លេ ដែលបង្កអោយប៉ះពាល់ផ្ទះបងប្អូនប្រជាពលរដ្ឋប្រមាណជាដប់គ្រួសារនៅឃុំឆ្លូង”។

បើយើងមកមើលវិដេអូ មួយដែលបង្ហាញពីសកម្មភាពនៃការបាក់ស្រុតផ្ទះចូលទន្លេរវិញ ពិតជាគួរឲ្យអាណិតនិងសោកស្តាយចំពោះការបាក់ស្រុតមួយនេះជាខ្លាំង មិនដឹងថា បងប្អូនប្រជាពលរដ្ឋគាត់ពិបាកចិត្តយ៉ាងណាទេ។ ផ្ទះនីមួយៗទម្រាំតែរកលុយមកធ្វើបានមិនមែនជាការងាយស្រួលនោះទេ ត្រូវចំណាយពេលវេលា កំលាំងកាយចិត្ត ដើម្បីរកប្រាក់មកធ្វើផ្ទះ តែពេលនេះបែរជាឈរមើលផ្ទះដែលខ្លួនឯងស្រលាញ់ សាងសងដោយផ្ទាល់ដៃ ត្រូវបាក់ស្រុតទាំងមូលចូលទៅក្នុងទឹកទន្លេរ ឃើញហើយពិតជារន្ធត់ចិត្តខ្លាំងណាស់។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា “អនិច្ចាខេត្តខ្ញុំណាស់។នេះជាវីដេអូរលំផ្ទះចូលទឹកទន្លេស្តែងៗតែម្តង នៅស្រុកឆ្លូង ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ។ សូមស៊ែរបន្ត និងសូមចូលរួមសោកស្តាយផង”៕

មានវិដេអូ៖

ប្រភព៖ ខ្ញុំស្រឡាញ់ខេត្តក្រចេះ

Leave a Reply

Your email address will not be published. Required fields are marked *