កញ្ញា សូដា នីតា ថា ទុក្ខសោកទេវនារបស់បងប្អូនប្រជាជនជប៉ុន ប្រៀបដូចជាទុក្ខបងប្អូនប្រជាជនខ្មែរដែរ ព្រោះប្រទេសជប៉ុន…

កញ្ញា សូដា នីតា ថា ទុក្ខសោកទេវនារបស់បងប្អូនប្រជាជនជប៉ុន ប្រៀបដូចជាទុក្ខបងប្អូនប្រជាជនខ្មែរដែរ ព្រោះប្រទេសជប៉ុន...

តារាសម្តែង ចម្រៀង ដ៏ស្រស់ស្អាត កញ្ញា សូដា នីតា ដែលមានកេរ្តិ៍ឈ្មោះ ដ៏ល្បីល្បាញម្នាក់នៅប្រទេសកម្ពុជានោះ ក៏បានបង្ហោះសារ រំលែកទុក្ខ ចំពោះបងប្អូនជនជាតិជប៉ុន បានរងគ្រោះដោយសារខ្យល់ព្យុះកាចសាហាវ ធ្វើឲ្យមានមនុស្សជាច្រើនស្លា ប់និងបាត់បង់ផ្ទះសំបែងជាច្រើនខ្នង។ នេះគឺជាទុក្ខយ៉ាងធំរបស់បងប្អូនកម្ពុជាផងដែរ ដែលជប៉ុនបានជួយដល់កម្ពុជាជាច្រើន នាពេលកន្លងមក។

ដោយឡែកកញ្ញា សូដា នីតា បានបង្ហោះសារថា “ទុក្ខសោកទេវនារបស់បងប្អូនប្រជាជនជប៉ុន ប្រៀបដូចជាទុក្ខបងប្អូនប្រជាជនខ្មែរដែរ ព្រោះប្រទេសជប៉ុន ក៏បានជួយកសាងផ្លូវស្ពាន សាលារៀនអោយប្រជាជនខ្មែរយើងច្រើនដែរ 🙏🏻🙏🏻🙏🏻សូមទេវត្តា នឹង វត្ថុសាកសិទ្ធទាំងឡាយដែលមានលើលោក សូមបង្វែងនឹងបញ្ឃប់គ្រោះធម្មជាតិ១នេះ សូមឈប់បក់បោកទៅលើប្រទេសជប៉ុនទៀតទៅ ព្រមទាំងកុំអោយគ្រោះទឹកជំជន់នឹងរញ្ជួយដី១នេះ សូមកុំបន្តរទៅប្រទេសណាផ្សេងទៀតអី សូមអោយស្ងប់សុខគ្រប់ប្រទេស។

🙏🏻🙏🏻🙏🏻នាងខ្ញុំ សូ ដានីតា សូមចូលរួមរំលែកទុក្ខគ្រួសារនៃ ៧៧នាក់ ដែលបានបាត់បង់ជីវិតដោយគ្រោះធម្មជាតិ១នេះផង🙏🏻🙏🏻🙏🏻😭😭😭ព្រោះទាំងនៅទីក្រុង Sagamihara ស្ថិតនៅភាគខាងត្បូងនៃទីក្រុងតូក្យូ ធ្លាក់យ៉ាងខ្លាំងបានបោកបក់យ៉ាងតិច ៩០ ដងលើទឹកទន្លេដែលជន់លិចផ្ទះជាង ៣៣.០០០ ខ្នង។គ្រួសារជាង ១០៥.០០០ គ្រួសារគ្មានទឹកប្រើប្រាស់ហើយផ្ទះរាប់ពាន់ខ្នងគ្មានអគ្គិសនីប្រើប្រាស់។សូមបងប្អូន ជួយស៌ែនឹងបន់ស្រន់អោយប្រជាជនបានរួចផុសផងចុះ”៕

ប្រភព៖ So Danita

Leave a Reply

Your email address will not be published. Required fields are marked *