សូមអរគុណ ប្រទេសជប៉ុន ! ព្យុះទីហ្វុងមិនទាន់ស្ងប់ផង ជប៉ុនទម្លាក់លុយជាង ៣ លានដុល្លាជួយក្មេងៗនៅស្រុកខ្មែរ…

សូមអរគុណ ប្រទេសជប៉ុន ! ព្យុះទីហ្វុងមិនទាន់ស្ងប់ផង ជប៉ុនទម្លាក់លុយជាង ៣ លានដុល្លាជួយក្មេងៗនៅស្រុកខ្មែរ...

ភ្នំពេញ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថា ប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានទំនាក់ទំនងល្អជាមួយប្រទេសកម្ពុជាយើងហើយនៅកាលពីពេលថ្មីៗនេះប្រទេសជប៉ុន ត្រូវបានព្យុះដ៏សែនអាក្រក់នៅជប៉ុនដែលបានបំផ្លាញទ្រព្យសម្បត្តិអស់រាប់ពាន់លានដុល្លារ មិនទាន់ទាំងស្ងប់ស្រួលបួលផង ជប៉ុនក៏ទម្លាក់លុយជាង ៣លានដុល្លារសម្រាប់កម្មវិធីស្បៀងអាហារនៅតាមសាលារៀនជាក់ស្តែងនៅតំបន់ដាច់ស្រយាល។​

ជាក់ស្តែងទោះបីជាប្រទេសជប៉ុនកំពុងតែមានបញ្ហាយ៉ាងណាក្តីតែក៏មិនភ្លេចជួយប្រទេសកម្ពុជាដែរតួយ៉ាង​ ​ប្រទេស​ជប៉ុន​ ​បាន​ផ្តល់​ជំនួយឥតសំណង​នូវ​ទឹកប្រាក់​ប្រមាណជា​ ​៣,២លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ ​ដើម្បី​ជួយ​ដល់​ការអនុវត្ត​កម្មវិធី​ផ្តល់​ស្បៀងអាហារ​នៅ​តាមសាលារៀន​ ​និងសម្រាប់​ដល់​កុមារ​ក្នុង​សហគមន៍​ដែល​ងាយ​រងគ្រោះ​ប្រមាណជាង​ ​២សែន​នាក់​។ ​

ការផ្តល់ជំនួយនេះផងដែរ ត្រូវបានធ្វើឡើងនៅក្នុង​ពិធី​ចុះហត្ថលេខា​រវាង​ ​លោក​ ​Mikami​ ​Masahiro​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ ​និង​លោកស្រី​ ​Francesca​ ​Erdelmann​ ​តំណាង​ ​និង​ជា​នាយិកា​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​ ​ដោយមាន​ការចូលរួម​ជា​សាក្សី​ពីសំណាក់​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​លោ​ក​ហង់​ ​ជួន​ណា​រ៉ុន​ ​ផង​ដែរ​។​

ទន្លឹមគ្នានេះផងដែរលោក​ ​Mikami​ ​Masahiro​ មានប្រសាសន៍ថា ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ ​នឹង​ប្រើប្រាស់​ដើម្បី​ទិញ​ត្រីខកំប៉ុង​ផលិត​នៅ​ប្រទេស​ជប៉ុន​ដែល​មាន​បរិមាណ​ប្រមាណ​ ​៤១៥តោន​សម្រាប់​អាហារ​ពេលព្រឹក​របស់​សិស្សសាលា​នៅ​សហគមន៍​ក្រីក្រ​ និងដាច់ស្រយាល។​

​លោកបន្តទៀតថា ​សេដ្ឋកិច្ច​កម្ពុជា​បាន​កើនឡើង​ខ្លាំង​ក្នុងរយៈពេល​ប៉ុន្មាន​ទស្ស​វត្សរ៍​កន្លងមក​នេះ​ ​ហើយ​អត្រា​ភាព​ក្រីក្រ​បាន​ថយ​ចុះ​គួរឲ្យ​កត់សម្គាល់​ ​ប៉ុន្តែ​នៅ​តាម​តំបន់ជនបទ​ ​ប្រជាពលរដ្ឋ​មួយភាគធំ​នៅតែ​រងគ្រោះ​ពី​កង្វះ​អាហារ​រូ​បត្ថម្ភ​ និងមិនមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគ ។

ចំណែកឯ​លោកស្រី​ ​Francesca​ ​Erdelmann​ ​មានប្រសាសន៍ថា ​កម្មវិធី​ផ្តល់​អាហារ​សម្រាប់​កុមារ​នេះ​ ​គឺបានចូលរួមចំណែកបានច្រើនណាស់ដល់​ការ​កែ​លម្អ​ឲ្យ​កាន់តែ​ប្រសើរ​លើ​ការ​ចុះឈ្មោះ​ចូលរៀន​ ​ការ​ចូលរៀន​ទៀងទាត់​ ​និង​ការ​បន្ត​សិក្សា​រយៈពេល​វែង​របស់​សិស្ស​ និងសម្បូទៅដោយធនធានមនុស្ស ​ជាពិសេស​កុមារ​ដែល​មក​ពី​គ្រួសារ​ក្រីក្រ​បំផុត​។​ ​

ចំណែកឯលោ​ករដ្ឋមន្រ្តី ​ហង់​ ​ជួន​ណា​រ៉ុង​ បានមានប្រសាសន៍ថាសម្រាប់ជំនួយខាងលើនេះនិងយកមក​ទិញអាហារ​ និងគ្រឿងបរិភោគ តួយ៉ាងមាន នៅត្រីខកំប៉ុង អំបិលអីយ៉ុត និងបន្លែជាដើម សម្រាប់​​ជា​អាហារ​ពេលព្រឹក​ដល់​សិស្សសាលា​បឋមសិក្សា​ប្រមាណ​ជា ​២១៧,៩០០នាក់​ ​ក្នុង​ខេត្ត​គោលដៅ​ចំនួន៥​ ​រួមមាន​ ​ខេត្តកំពង់ធំ​ ​សៀមរាប​ ​កំពង់ឆ្នាំង​ ​ពោធិ៍សាត់​ ​និង​ឧត្តរមានជ័យ​ ​ខណៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក៏បាន​ផ្តល់​អង្ករ​បន្ថែមចំនួន២ពាន់​តោន​ក្នុង​មួយឆ្នាំ​ក្នុង​កម្មវិធី​ស្បៀងអាហារ​សម្រាប់​សិស្ស​នេះ​ផង​ដែរ​។​ ​​

គួរជម្រាប់ផងដែរថា បើយោងទៅតាមរបាយការណ៍របស់នាយយកដ្ឋានបឋមសិក្សារនៃក្រសួងអប់រំ បានអោយដឹងថា ចាប់ពីឆ្នាំ២០១១និងមកដល់បច្ចុប្បនេះ ជប៉ុនផ្តល់ជំនួយដល់កម្ពុជា​ប្រមាណជា ១៧ លានដុល្លាមកហើយ សម្រាប់អនុវត្តស្បៀងអាហារនៅតាមសាលារៀន ហើយបើគិតពីចំនួនសិស្សប្រមាណជា ៧៧៧៦២៧នាក់ដែលកំពុងតែរួចផុតពីភាពខ្វះខាតបានច្រើន ។ ប្រភព ៖ business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *