លោក ណុប បាយ៉ារិទ្ធ ថា ការប្រមាថ ពេបជ្រាយ មើលងាយ រិះគន់ ជាន់ពន្លិចរបស់អ្នកអាចបំផ្លាញជីវិតមនុស្សដែលកំពុងតែបាកទឹកចិត្តបាន…

លោក ណុប បាយ៉ារិទ្ធ ថា ការប្រមាថ ពេបជ្រាយ មើលងាយ រិះគន់ ជាន់ពន្លិចរបស់អ្នកអាចបំផ្លាញជីវិតមនុស្សដែលកំពុងតែបាកទឹកចិត្តបាន...

តារាចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ ដែលជាតារាចម្រៀងម្នាក់ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ និងបងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែទេពកោសល្យ ទឹកដមសំលេងរបស់លោក។ តារាចម្រៀងស្រស់សង្ហារូបនេះ បានបង្ហោះសារយ៉ាងខ្លីនៅបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីតារាចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញា  SULLI បានទទួលមរណ ភាពកាលពីពេលថ្មីៗនេះ។

នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក បានបង្ហោះសារថា​”ឃាត ករបណ្តាញសង្គម នេះជាឧទាហរណ៍១សម្រាប់ពិចារណាការប្រមាថ ពេបជ្រាយ មើលងាយ រិះគន់ ជាន់ពន្លិចរបស់អ្នកអាចបំផ្លាញជីវិតមនុស្សដែលកំពុងតែបាកទឹកចិត្តបាន ដូច្នេះសូមកុំញញឹមសប្បាយរីករាយនិងមោទនភាពចំពោះខ្លួនឯងដែលកំពុងតែបំផ្លាញអ្នកដ៍ទៃ ។

កុំប្រើខួរក្បាលតំកើងខ្លួនឯងជាបណ្ឌឹតគ្រប់រឿង និង កុំយកមាត់ធ្វើជាតុលាការទៅលើរឿងអ្នកដទៃ រឿងខ្លះវាជាជីវិតនិងសេចក្តីសុខផ្ទាល់ខ្លួនរបស់គេទេ ដូច្នេះធ្វើមិនដឹងមិនឮ១រឿងវាប្រាកដ្តជាមិនស្លាប់ទេ ។(ប្រើបណ្តាញសង្គមអោយមានប្រយោជន៍ប្រកបដោយគុណធម៌ និង កិត្តិយស ) ។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបានចូលមកមខិនថា ពិតជាត្រឹមត្រូវណាស់បងប្រុស។​ភ្លាមនោះតារាចម្រៀងរូបនេះបានតបខមិនថា បាទអូន មនុស្សសម័យនេះសិទ្ធលើសព្រំដែនចំពោះអ្នកដ៍ទៃ សម្តីរបស់គេគឺជាកាំបិតញញួរ ភាគយិចណាស់ដែលជួយអោយកំលាំងចិត្ត និងឈ្វេងយល់ពីផ្លូវល្អដើម្បីលើកទឹកចិត្តនិងសង្គ្រោះគ្នា”៕

ប្រភព ៖​ Bayyareth Nop

Leave a Reply

Your email address will not be published. Required fields are marked *