តារាកំប្លែងជើងចាស់ នាយក្តិប បានធូរស្រាលបន្តិច​ហើយ តែ…មានវិដេអូ

តារាកំប្លែងជើងចាស់ នាយក្តិប បានធូរស្រាលបន្តិច​ហើយ តែ...មានវិដេអូ

ប្រិយមិត្តជាច្រើន​ប្រាកដជាបានជ្រាបហើយថា តារាសម្តែងជើងចាស់ លោកពូក្តិប ដែលកំពុងមានជំងឺ ធ្លាក់ខ្លួនពិការមួយចំហៀងខ្លួន ដោយសារដាច់សសៃឈាមខួរក្បាល និងជំងឺជាច្រើនមុខទៀត។ លោកពូក្តិប បានប្រាប់ឲ្យដឹងថា គាត់បានធូស្រាលបន្តិចហើយ ហើយគាត់ក៏បានដើររួចបន្តិច តែលោកនៅមិនទាន់មានលទ្ធភាពនៅក្នុងការព្យាបាលបន្តទៀតទេ។

បើយោងតាមគណនីហ្វេសប៊ុកលោក អុឹម ជីវ៉ា បានបង្ហោះសារ អមជាមួយនិងវិដេអូនៅថ្ងៃនេះថា “សូមជួយស៊ែរផងបងប្អូន🙏 អាណិតតារាកំប្លែងនាយក្តិបណាស់😭😭 ធ្លាក់ខ្លួនពិការមួយចំហៀងខ្លួន ដោយសារដាច់សសៃឈាមខួរក្បាល 😭😭”។ តារាកំប្លែង ដែលធ្លាប់តែផ្តល់សំណើចដល់គ្រប់គ្នា​ តែនៅពេលបែរជាធ្វើអ្វីក៏ពិបាក ធ្វើអ្វីក៏មិនកើត មិនថវិការនៅក្នុងការព្យាបាល គ្មានថវិការ នៅក្នុងការទៅមើលជំងឺទេ។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍អាណិតដល់ លោកពូជាខ្លាំង ហើយថែមទាំង សូមឲ្យលោកពូឆាប់ជាសះស្បើយ ឡើងវិញ ដើម្បីមកផ្តល់សំណើចដល់បងប្អូន ដូចមុន និងបន្តការវិស័យសិល្បៈជាបន្តទៀត៕

មានវិដេអូ៖

ប្រភព ៖ អុឹម ជីវ៉ា

Leave a Reply

Your email address will not be published. Required fields are marked *