ប្រពៃណាស់…តារាកំប្លែងជើងចាស់លោកពូកុយ ស្កាត់ទៅសួរសុខទុក្ខ តារាកំប្លែងជើងចាស់ លោក តាការេ ដែលមានជំងឺពុកឆ្អឹង និងមាន…

ប្រពៃណាស់...តារាកំប្លែងជើងចាស់លោកពូកុយ ស្កាត់ទៅសួរសុខទុក្ខ តារាកំប្លែងជើងចាស់ លោក តាការេ ដែលមានជំងឺពុកឆ្អឹង និងមាន...

តារាកំប្លែងជើងចាស់លោក ពូកុយ បានបង្ហោះសារភ្លាមក្រោយពេលបានទៅជួបតារាកំប្លែងជើងចាស់ មានជំងឺពុកឆ្អឹង គួរអាសូរគាត់ណាស់មានជីវភាពខ្វះខាត ដែលរាល់ថ្ងៃរស់នៅស្រុកភ្នំស្រួច ។​ ដោយក្តីអាណិតនិងចង់ជួបមុខផងនោះ លោកពូកុយ ក៏បានទៅសួរសុខទុក្ខ​ និងជូនជាថវិការបន្តិចបន្តួចដល់គាត់ ដើម្បីទុកទិញអ្វីពិសារ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោកពូកុយបានបង្ហោះសារកាលពីថ្ងៃម្សិលមិញថា “ថ្ងៃនេះមកសំដែងល្ខោនវត្តភែកនៅស្រុកភ្នំស្រួចកាត់តាមផ្លូវសំរោងយ៉ោងចូលមកដល់គ្រាំងស្លែងខ្ញុំក៍ចូលសួរសុខទុក្ខតាការេដែលគាត៉ជាកំប្លែងជើងចាស់មានជំងឺពុកឆ្អឹងគួអាសូរគាត់ណាស់មានជីវភាពខ្វះខាតថ្ងៃមុនបានលោកហេងឡុងជួយគាត់មួយដងហើយដើម្បីជួយសំរួលជីវភាពនិងថ្នាំលេបប្រចាំថ្ងៃផងដែរសូមបងប្អូនកូនក្មួយមេត្តាជួយគាត់ផងអាណិតគាត់ណាស់🙏🏼🙏🏼🙏🏼”។

គ្រាន់តែបានឃើញភ្លាម បងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុក ក៏បានលើកថា “សូមជូនពរទាំងម្ចាស់ជំនួយ ទាំងអ្នកជំងឹសូមអាេយអ្នកទាំងពីរមានសុខភាពល្អរដូចគ្នា កំលាំងមាំមួន នឹងអាយុយឺនយូរតរៀងទៅ ។និងមានអ្នកខ្លះថា នឹកឃើញកាល ពីរមុនអង្គុយ មើលល្ខោន ហើយចង់ឃើញជាងគេនោះ គឺលោក តាការេ និងហើយ សើចចង់លិចនោម ជូនពរលោកតា អោយមានសុភាពល្អ វិញ”៕

ប្រភព៖ លោក ពូកុយ

Leave a Reply

Your email address will not be published. Required fields are marked *