មិនដឹងរឿងខ្មែរពេលណារីកចម្រើន! រឿងថៃស្នេហា​រ៉ូមែនទិក​ រឿង​ខ្មោច​ រឿង​កំប្លែង​ និងបរទេស ចូលមើលគ្រប់គ្នា ចំលែក​ខ្មែរសាច់រឿងអប់រំ ដោយយុវជនម្នាក់ត្រូវចាញ់បោកមេឈ្មួញ ក្លាយខ្លួនជាទាសករក្រុមនេសាទជនជាតិថៃ…

មិនដឹងរឿងខ្មែរពេលណារីកចម្រើន! រឿងថៃស្នេហា​រ៉ូមែនទិក​ រឿង​ខ្មោច​ រឿង​កំប្លែង​ និងបរទេស ចូលមើលគ្រប់គ្នា ចំលែក​ខ្មែរសាច់រឿងអប់រំ ដោយយុវជនម្នាក់ត្រូវចាញ់បោកមេឈ្មួញ ក្លាយខ្លួនជាទាសករក្រុមនេសាទជនជាតិថៃ...

កាលពីប៉ុន្មានថ្ងៃមុននេះ នៅបណ្តារោងកុនមួយចំនួនក្នុងរាជធានីភ្នំពេញ បានចាក់បញ្ចាំងផ្សាយរឿង Buoyancy ឬ”រសាត់អណ្ដែត”  ដែលជាសាច់រឿង និយាយអំពីដំណើរជីវិតនៃការធ្វើចំណាកស្រុកទៅធ្វេីការនេសាទនៅឯប្រទេស​ថៃ​ ដោយសារតែគ្រួសារមានជីវភាពខ្វះខាត ។ 

តែផ្ទុយទៅវិញ រឿងនេះ មិនដូចរឿង ថៃស្នេហា​រ៉ូមែនទិក​ រឿង​ខ្មោច​ រឿង​កំប្លែង​ និងបរទេសឡើយ ដោយសារតែមិនមានអ្នកទស្សនាច្រើន មួយ​ Hall បាន​ប្រហែល​ 10​ នាក់​  ធ្វេីម៉េច​ទេ​ជា​រឿង​បែប​តស៊ូ​ ផ្សងព្រេង​របស់​កុមារ​មួយ​រូប​មិន​មែន​ជា​រឿង​ស្នេហា​រ៉ូមែនទិក​ រឿង​ខ្មោច​ ឬ​រឿង​កំប្លែង​ 😔😔។

យ៉ាងណាមិញ រឿង Buoyancy ជាកុន​ខ្មែរ​មួយ​ដែល​ចងក្រង​និពន្ធ​ឡេីង​ពី​ប្រវត្តិ​ពិត​របស់​តួអង្គ​មួយ​ដែល​ប្រជាជន​ខ្មែរ​ដែល​ស្នេហា​វិស័យ​កុន​ទាំង​អស់​ពុំ​​គួរ​រំលង​កុន​មួយ​នេះ​ ហេីយ​បេី​ចង់​ឲ្យ​វិស័យ​កុន​ខ្មែរ​យេីង​រីក​ចម្រើន​ទៅ​មុខ​ ត្រូវ​ផ្ដេីម​ចេញ​ពី​យេីង​ទាំង​អស់​គ្នា​ ដេីម្បី​ឲ្យ​ផលិតកម្ម​ឬ​ផលិតករ​នានា​ពួក​គាត់​មាន​កម្លាំងចិត្ត​​និពន្ធ​ឬ​ផលិត​រឿង​បន្តបន្ទាប់​ទៀត​ 💪🏻 🇰🇭។

ខ្សែភាពយន្តមួយនេះជាខ្សែភាពយន្តខ្នាតអន្តរជាតិរបស់ អូស្រ្តាលី ដែលជាស្នាដៃដឹកនាំសម្តែងរបស់លោក Rodd Rathjen និង សម្តែងដោយយុវជន ហេង សំ ដែលសម្តែងជាតួឯកប្រុសក្នុងរឿងមួយនេះដែលមាន ឈ្មោះថា ចក្រា ជាទាសករវ័យក្មេងនៅលើ ទូកនេសាទនៅឯប្រទេស​ថៃ ហើយខ្សែភាពយន្ត​ Buoyancy​/រសាត់អណ្ដែត​ មួយនេះត្រូវបានគេ​យកទៅដាក់បញ្ចាំងនៅក្នុងកម្មវិធីពិព័រណ៍ភាពយន្តដែលមានឈ្មោះថា Festival International du Film de saint jean de Luz នៅឯប្រទេស បារាំង កាលពីសប្តាណ៍មុននេះ ។ សម្រាប់រឿងនេះផងដែរមានការពិបាកខ្លាំងនៅពេលដែលត្រូវថតរសាតអណ្ដែតនៅលេី​ទូកនេសាទ​ ថែមទាំងបានឆ្លងកាត់ឧបសគ្គជាច្រើនថែមទៀតផង ។ ហើយសម្រាប់ទីតាំងថតវិញគឺបានចុះមកថតនៅក្នុងប្រទេសកម្ពុជាលើទឹកដី កោះរ៉ុង តែម្តង ៕

រឿងនេះបានចាក់បញ្ចាំងកាលពីថ្ងៃទី ១៨ ខែតុលា នៅរោងភាពយន្ត Major Cineplex by Smart គ្រប់សាខា

Leave a Reply

Your email address will not be published. Required fields are marked *