ចូលគុកបានសម្រេច…ឃើញសង្ហារៗ មុខមាត់ស្អាតៗ ស្មានតែជាមនុស្សល្អ ដឹងអីចោរលួចម៉ូតូសោះ…

ចូលគុកបានសម្រេច...ឃើញសង្ហារៗ មុខមាត់ស្អាតៗ ស្មានតែជាមនុស្សល្អ ដឹងអីចោរលួចម៉ូតូសោះ...

ភ្នំពេញ៖ កាលពីវេលាម៉ោង១៥ម៉ោង១០នាទីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ១២៧៩ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ សមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេច។

ជនរងគ្រោះឈ្មោះ ចាន់ មករា ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ៥៨ ផ្លូវជាតិលេខ២ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យឈ្មោះ កឺ ច័ន្ទរ៉ាវុធ ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាក Today ពណ៍ក្រហម គ្មានស្លាកលេខ ចតទុកនៅមុខផ្ទះអ្នកជិតខាង នៅភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ដោយមិនបានចាក់សោរកម៉ូតូទេ រួចក៏ដើរចូលផ្ទះបាត់ទៅ ស្រាប់តែពេលដើរចេញមកវិញ ក៏បាត់ម៉ូតូ។ ភ្លាមនោះសមត្ថកិច្ចបានធ្វើការឆែកកាមេរ៉ា សុវត្ថិភាពក៏បានឃើញជនសង្ស័យ ។ បន្ទាប់មកក៏ចាប់បានជនសង្ស័យនៅម្តុំផ្សារចាក់អង្រែ ផ្លូវបេតុង សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ ក៏បានឃាត់ខ្លួនយកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើតែម្តង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *