ទឹកចិត្តប្រពៃណាស់បង! កំពុងតែបើកឡានសុខៗ ស្រាប់តែឡានស្ត្រីម្នាក់មកគៀរ ឡាន ឯកឧត្តម ហ៊ុន ជា ដោយមិនទារសំណងទេ​ គ្រាន់តែនិយាយថា….

ទឹកចិត្តប្រពៃណាស់បង! កំពុងតែបើកឡានសុខៗ ស្រាប់តែឡានស្ត្រីម្នាក់មកគៀរ ឡាន ឯកឧត្តម ហ៊ុន ជា ដោយមិនទារសំណងទេ​ គ្រាន់តែនិយាយថា....

ប្រិយមិត្តប្រហែលជាស្គាល់ហើយ ឯកឧត្តម ហ៊ុន ជា  ដែលជាក្មួយ​ប្រុស​សម្តេចត្រី ហ៊ុន សែន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែជួយជនក្រីក្រ ហើយជាពិសេសបានធ្វើឲ្យអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកពេញចិត្ត គឺចេញមុខជួយឈឺឆ្អាល ទាក់ទងទៅនឹងបញ្ហា​​អយុត្តិធម៌​នៅក្នុងសង្គមជាច្រេីន។

យោងតាមគណនីហ្វេសប៊ុក ឯកឧត្ដម​ ហ៊ុន​ ជា​ បានបង្ហោះពី​ទិដ្ឋភាព​មួយ​នៅលេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ខណៈ​ដែល​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ MG ពណ៌​ស​ ពាក់​ស្លាក​លេខ​ 2AJ 8809 បាន​ជិះ​មក​ប៉ះ​រថយន្ត​របស់​ឯកឧត្តម​ បាន​បង្កឲ្យ​មានការ​ខូចខាត​បន្តិច​បន្តួច​នៅ​ចំហៀងខាងក្រោយ។

យ៉ាងណាមិញ​ ឯកឧត្ដម​ ហ៊ុន​ ជា​ ក៏បាន​មាន​ជា​ប្រសាសន៍​លេីកឡេីង​ផងដែរ​ថា​៖​ “1 kiss Before a meeting today free for you sister (សូមបើកបរដោយមានការប្រុងប្រយត្ន័ បាទ)”។ ក្នុង​នោះដែរ​ ក៏មាន​មតិ​មហាជន​ម្នាក់​បានមានការ​លេីកឡេីង​ដែរថា៖​ “ថ្វីត្បិតតែឯកឧត្តមបងមិនទារសំណង តែសូមបងប្អូនបើកបរដោយការប្រុងប្រយ័ត្នខ្ពស់ផង បើប៉ះម៉ូតូទោះតិចក៏អាចបណ្តាលអោយមនុស្សរងរបួសដែរ ហើយខូចខាតទ្រព្យសម្បត្តិថែមទៀត”។

Leave a Reply

Your email address will not be published. Required fields are marked *