ស្អាតហើយចិត្តល្អទៀត…ពេជ្រ ចរណៃ ស្នាមញញឹមរបស់លោកយាយ លោកតា និងបងប្អូន កាន់តែជម្រុញឲ្យ កញ្ញា​រឹតតែមានកំលាំងចិត្តតស៊ូទៅមុខជានិច្ច ដើម្បីជួយដល់ពួកគាត់…

ស្អាតហើយចិត្តល្អទៀត...ពេជ្រ ចរណៃ ស្នាមញញឹមរបស់លោកយាយ លោកតា និងបងប្អូន កាន់តែជម្រុញឲ្យ កញ្ញា​រឹតតែមានកំលាំងចិត្តតស៊ូទៅមុខជានិច្ច ដើម្បីជួយដល់ពួកគាត់...

តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព ដែលទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់មហាជន ក៏ដូចជា អ្នកគាំទ្រ នៅតាមបណ្តាញសង្គមហ្វេសប៊ុក កញ្ញា ពេជ្រ ចរណៃ តែងតែនាំមកនូវអ្វីដែលថ្មី អ្វីដែលពិសេស និងបានចូលរួមយ៉ាងសកម្ម នៅក្នុងការជួយដល់សង្គម និងថែវប្បធម៏ខ្មែរ ផ្សព្វផ្សាយ ដើម្បីបណ្តុះស្មារតីយុវជន យុវតីខ្មែរ ឲ្យងាកមកស្រលាញ់វប្បធម៏ជាតិ ដែលដូនតាយើងបានសន្សល់ទុកឲ្យ កូនខ្មែរបានដឹង បានលឺ​ ថាខ្មែរយើងអស្ចារ្យខ្លាំងយ៉ាងណានោះ។

ដោយឡែក ស្រីស្អាតរូបនេះ ក៏បានជួយដល់ចាស់ជរា ជនទីទាល់ក្រ និងក្មេងៗជាច្រើន ដែលជួបនូវការលំបាក ហើយកាលពីថ្ងៃម្សិលមិញ កញ្ញា ក៏បានបង្ហោះរូបភាពលោកយាយចំណាស់ម្នាក់​ដែលគាត់មានជីវភាពលំបាក ព្រមទាំងមានក្រខ្សត់ ដោយកញ្ញាបាននាំយកនូវថវិការទៅជូនដល់បងប្អូនដែលរស់នៅទីនោះ ដោយទឹកចិត្តស្រលាញ់ ពេញបេះដូង។

កញ្ញា បានបង្ហោះសារថា “ដំណេីរជីវិតពិតមិនទៀងទាត់​ ជួបហេីយតែងព្រាត់ឃាត់ឃាំងមិនបាន មានរូបមានរោគសោគឥតស្រាកស្រាន្ត បុណ្យបាបប៉ុន្នានបានតាមទង្វេី​ ។ ថ្ងៃនេះអាចបែក​ថ្ងៃស្អែកអាចជួប ស្រលាញ់ហេីយស្អប់មានសព្វសារពេី ថ្ងៃនេះសត្រូវស្អែកទៅជាក្លេី នេះជាដំណេីរនៃអនិច្ចំ​ ។ មានអារម្មណ៍​ថានឹកពួកគាត់ណាស់​ ក្មេងៗនៅរស់​ ចាស់ៗក៏បានស្លា ប់ជាបណ្ដេីរៗ​ 😞 បន្សល់ទុក​តែរូបថត​ និង​ អនុស្សាវរីយ៍​ កន្លងមក​ មេីលរូបបណ្ដេីរ​ សរសេរ​បណ្ដេីរ​ ទឹកភ្នែកក៏ហូរមក..😥”៕

ប្រភព៖ ពេជ្រ ចរណៃ

Leave a Reply

Your email address will not be published. Required fields are marked *