គាំទ្រ ! ឯកឧត្តម ឃួង ស្រេង បានសម្រេចបិទទីតាំង អគារ « Gold Tower42» (ហៅអគារ៤២ជាន់) ភ្លាមៗបន្ទាប់ពីធ្លាក់ដែកលើឡានទំនើបមួយគ្រឿង…(មានវិដេអូ)

គាំទ្រ ! ឯកឧត្តម ឃួង ស្រេង បានសម្រេចបិទទីតាំង អគារ « Gold Tower42» (ហៅអគារ៤២ជាន់) ភ្លាមៗបន្ទាប់ពីធ្លាក់ដែកលើឡានទំនើបមួយគ្រឿង...(មានវិដេអូ)

ភ្នំពេញ៖ យោងតាមការបញ្ជាក់​របស់ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់លោក សុវណ្ណរិទ្ធី នៅវេលាម៉ោង២និង៤៧នាទី រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ថា ៖ ក្រោយកើតមានឧបទ្ទវហេតុ ធ្លាក់ដែកមកលើរថយន្តប្រជាពលរដ្ឋម្តង ជាពី២ដងរួចមកហើយនោះ ដោយសារតែការធ្វេសប្រហែស មិនប្រយត្ន័របស់ អគារក្រុមហ៊ុន « Gold Tower 42 » (ហៅអគារ៤២ជាន់) ពេលនេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាជំហ៊ានដំបូងបានសម្រេចបិទទីតាំង អគារ « Gold Tower42» (ហៅអគារ៤២ជាន់) នេះហើយ ។ ខណៈដែលមន្ត្រីជំនាញខាងខណ្ឌ និងរាជធានី កំពុងតែចុះទៅទីតាំងកើតហេតុជាបន្តបន្ទាប់ ដើម្បីអនុវត្តន៍គោលការណ៍នេះ ។

សូមបញ្ជាក់ថា មានការភ្ញាក់ផ្អើលឡើងសារជាថ្មីទៀតហើយ ក្រោយពីរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ម៉ាសឺដេស ពាក់ស្លាកលេខ ភ្នំពេញ 2BC-7788 ​ត្រូវបានដែក នៅអាគារ Gold Tower42 ​ (ហៅអាគារ៤២ជាន់) ធ្លាក់ចំបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ នេះពិតជាមហាសំណាងណាស់ ដែលគ្មានមនុស្សរងគ្រោះថ្នាក់នោះឡើយ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅស្តុបអាគារ៤២ជាន់ មុខការដ្ឋាន Gold Tower42 ​ (ហៅអាគារ៤២ជាន់) ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

គួររំលឹកថា អគារ៤២ជាន់នេះ ធ្លាក់កើតរឿងជាច្រើនដងមកហើយ តែងតែបង្កគ្រោះថ្នាក់ ធ្លាក់ដែកមកលើរថយន្តរបស់ប្រជាពលរដ្ឋ ជាញឹកញាប់ តែអាគារនេះ ហាក់បីដូចជាបន្តសាងសង់បាន និងបណ្តោយឲ្យកើតរឿងមកលើប្រជាពលរដ្ឋជាច្រើនលើកជាច្រើនសារ ៕ ប្រភព៖ TVFB

Leave a Reply

Your email address will not be published. Required fields are marked *