ប្អូនប្រុសធន ម៉េងហ៊ាង បាននាំយកថវិការសប្បុរសជន ចំនួន១៦០០ដុល្លារ ទៅជូនឪពុកក្មេងប្រុសម្នាក់ ដែលមានជំងឺយ៉ាងធ្ងន់ធ្ងរ នៅឯប្រទេសវៀតណាម…មានវិដេអូ

ប្អូនប្រុសធន ម៉េងហ៊ាង បាននាំយកថវិការសប្បុរសជន ចំនួន១៦០០ដុល្លារ ទៅជូនឪពុកក្មេងប្រុសម្នាក់ ដែលមានជំងឺយ៉ាងធ្ងន់ធ្ងរ នៅឯប្រទេសវៀតណាម...មានវិដេអូ

បងប្អូនជាច្រើនប្រាកដជាបានស្គាល់ប្អូនប្រុសធន ម៉េងហ៊ាង បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា​”ទីក្រុង ហូជីវមិញ មន្ទីរពេទ្យ Nhi Dong 1

ថ្ងៃនេះដែលខ្ញុំបាទ ព្រមទាំងក្រុមការងារបាននាំយកថវិកាមូលនិធិចំនួន 1600$ មកជូនដល់ក្រុមគ្រួសារកុមារា ដែលមានជំងឺឈា មក្នុងសួត សម្រាប់បន្តសង្គ្រោះជីវិត និង ផ្គត់ផ្គង់ការចំណាយព្យាបាលនៅក្នុងមន្ទីរពេទ្យ ( យីដុងមោក ) ក្នុងប្រទេសវៀតណាម ដោយរាល់ថវិកាទទួលបានការចូលរួមឧបត្ថមពីបណ្តាបងប្អូនសប្បុរសជន ក្នុងស្រុក ក្រៅស្រុក និង បងប្អូននៅក្នុង Facebook

🙏 សូមអរគុណសប្បុរជន គោរពជូនពរបងប្អូនជួបប្រទះតែនឹងសេចក្តីសុខ សុខភាពល្អគ្រប់ៗគ្នា

*បញ្ជាក់ : កុមារដែលមានជំងឺឈា មក្នុងសួតមិនទាន់ផុតដង្ហើមទេ ដោយមានអភូតហេតុសំណាងល្អកើតឡើង ចង្វាក់បេះដូងនៅដើរ តែកុមារពិបាកដកដង្ហើម ឥឡូវកំពុងសង្គ្រោះបន្ទាន់នៅក្នុងបន្ទប់ ICU . ដោយក្នុងមួយថ្ងៃត្រូវចំណាយថវិកាចន្លោះពី 200$ ទៅ 300$ . សូមអរគុណបងប្អូនសម្រាប់ការចូលរួម 🙏 ថ្ងៃពុធ ទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៩”។

មានវិដេអូ៖

ប្រភព​៖​ ធន ម៉េងហ៊ាង

Leave a Reply

Your email address will not be published. Required fields are marked *