ចំជាយ៉ាប់មែន ! កម្មការិនី​រោងចក្រ​ម្នាក់​ បាន​ផ្ញើរ​លុយ​ចំនួន​៣៥០ដុល្លារ ស្រាប់តែពេលអោយក្រុមគ្រួសារទៅដកជួបរឿងនឹកស្មានមិនដល់..

ចំជាយ៉ាប់មែន ! កម្មការិនី​រោងចក្រ​ម្នាក់​ បាន​ផ្ញើរ​លុយ​ចំនួន​៣៥០ដុល្លារ ស្រាប់តែពេលអោយក្រុមគ្រួសារទៅដកជួបរឿងនឹកស្មានមិនដល់..

ប្រិយមិត្តជាច្រើនបានទទួលជ្រាបដឹងហើយថា មកដល់សម័យ​បច្ចុប្បន្ន​នេះ​ បច្ចេកវិទ្យា​កាន់តែទំនើប​ និងមានភាព​ជឿនលឿន​កាន់តែ​ខ្លាំង​ ធ្វើ​អោយ​មនុស្សកាន់តែទទួលបាននូវ​ភាព​ងាយស្រួល​។

ជាក់​ស្ដែង​ ចំពោះ​ការ​វេលុយ​ ដោយគ្រាន់​តែ​ជ្រើសរើស​យក​ក្រុមហ៊ុន​ណាមួយ​ដែលអ្នក​ជឿទុកចិត្ត ដូចជា​ Wing, True Money, E-Money​ ជាដេីមនោះ​ ដេីម្បី​ធ្វើ​ការ​ផ្ញើ​ប្រាក់​នៅ​ទូទាំង​ប្រទេស​បានយ៉ាង​រហ័ស​ទាន់ចិត្ត​ ដោយចំណាយ​ថវិកា​ថ្លៃសេវាកម្មតែ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ​។

យ៉ាងណាមិញ ស្រ្តី​ដែល​ជាក​ម្មការី​រោងចក្រ​ម្នាក់​ កើតទុក្ខមិនសុខចិត្តទៅលើរឿងផ្ញើរលុយតាម Wing ខណៈ​ដែលខ្លួនបាន​ផ្ញើ​លុយ​ចេញពី​កំបូល​ រាជធានីភ្នំពេញ​​ទៅកាន់​ក្រុម​គ្រួសារ​នៅ​ស្រុក​កំណើត​ខេត្ត​កំពង់​ធំ​ចំនួន​ ៣៥០​ដុល្លារ​ ស្រាប់តែ​ពេលទៅបេីក​ បែរជាភ្នាក់ងារ​ Wing បាន​និយាយ​ថា​ លុយនេះត្រូវបានគេបេីកហេីយទៅវិញ។

ក្នុងនោះដែរ ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម​ ស្រ្តី​ជា​កម្មការិនី​រោងចក្រ​រូបនេះ​ បានទៅសាកសួរ​ភ្នាក់ងារ​ Wing ដែលខ្លួន​បាន​ផ្ញើ​ តែបែរជា​ត្រូវ​រងនូវការ​ប្រមាថ​មេីលងាយថាខ្លួនល្ងង់ទៅវិញ​ ទេីប​ស្រ្តី​រូប​នេះ​ ក៏បាន​មកកាន់​ទីភ្នាក់ងារ​ Wing ធំ​ នៅ​ជិត​ស្តុប​បូកគោ​ និងបាន​ហៅអ្នក​សារព័ត៌មាន​អោយមកជួយ​ផ្សព្វផ្សាយ​បន្ត​ផងដែរ។

ជាក់ស្តែង ស្រ្តី​ជា​កម្មការិនី​រោងចក្រ​រូបនេះ​ក៏​បាន​មាន​ការ​បញ្ជាក់​ទៅកាន់​អ្នក​សារព័ត៌មាន​ថា​ បេីសិនជារកឃេីញថា​ លុយនេះ​ ខាង​ក្រុម​គ្រួសារ​ខ្លួន​ជាអ្នកដក​ នោះរូបនាងនឹង​អោយ​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់​ ហេីយ​រូបនាង​ក៏​សុំ​ឲ្យ​ខាង​ភ្នាក់ងារ​ Wing មេត្តា​ជួយ​ស៊េីប​អង្កេត​ចំករណី​នេះផង​ ព្រោះលុយចំនួន៣៥០​ដុល្លារ​មិន​មានរកបានដោយងាយស្រួលនោះទេ។ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា:

Leave a Reply

Your email address will not be published. Required fields are marked *